ក្រុមប្រជាកសិករនៅសហរដ្ឋអាមេរិក បានទទួលរងផលប៉ះពាល់ហើយ ក្នុងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក តាមរយៈការសងសឹកគ្នាដោយដំឡើងពន្ធនាំចូលរៀងៗខ្លួន ។នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post ដែលបានចុះផ្សាយនៅថ្ងៃពុធ ទី១៨ ខែកញ្ញានេះ ។
ប្រភពបានបន្តថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក បានភ្ញាក់ខ្លួនដោយយល់ពីការពិតថា ការបញ្ចប់សង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន អាចនឹងធ្វើឲ្យប្រធានាធិបតីរូបនេះទទួលបានជ័យជំនះក្នុងអាណត្តិទីពីរនៅឆ្នាំ២០២០ខាងមុខ ។
ប្រភពដដែលបានបន្តថា ចិនបានសងសឹកក្នុងសង្គ្រាមពាណិជ្ជកម្មតបទៅអាមេរិកវិញ ដោយការដំឡើងពន្ធនាំចូលពីអាមេរិក ដែលផ្តោតសំខាន់លើការនាំចូលផលិតផលកសិកម្ម ហើយការសងសឹកនេះ បានធ្វើអោយប៉ះពាល់ដល់យ៉ាងខ្លាំងដល់ប្រជាកសិករអាមេរិក ។
សូមបញ្ជាក់ជូនថា ប្រជាកសិករអាមេរិកភាគច្រើន គាំទ្រនយោបាយរបស់លោក ត្រាំ លើការលើកកម្ពស់ផលិតផលកសិកម្ម ប៉ុន្តែក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ សង្គ្រាមពាណិជ្ជកម្មបានប៉ះពាល់ដល់ប្រជាកសិករអាមេរិក ដែលផ្ទុយពីនយោបាយលោក ត្រាំ ៕