ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារអភិវឌ្ឍន៍ជនបទ៖ បងប្អូនកសិករ គួរផ្អាកប្រមូលផលស្រូវក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ក្លាចឈ្មួញខិលខួចបញ្ចុះតំលៃ

បាត់ដំបង៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានស្នើដល់ប្រជាកសិករ គួរផ្អាកការច្រូតកាត់ប្រមូលផលស្រូវជាបណ្តោះអាសន្នសិននៅ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីជៀសវាងការ ទំលាក់តំលៃស្រូវ ពីសំណាក់ឈ្មួញខិលខួចមួយចំនួន

អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ មានប្រសាសន៍បែបនេះក្នុងឱកាសចុះពិនិត្យមើលសកម្មភាពប្រមូលទិញស្រូវ ពីប្រជាកសិករ របស់រោងម៉ាស៊ីន កិនស្រូវ កៅ ង៉ែត រោងម៉ាស៊ីន ឡាយ ស៊ែ និងធនាគារស្រូវកាលពីទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ។

លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានថ្លែងឲ្យដឹងថា “ដើម្បីជៀសវាងការបង្អាប់ទំលាក់តំលៃស្រូវ ពីសំណាក់ឈ្មួញខិលខួចមួយចំនួន បងប្អូនប្រជាកសិករ គួរផ្អាកការច្រូតកាត់ ប្រមូលផលស្រូវ ជាបណ្តោះអាសន្នសិន ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩”។

លោក កៅ ថាច បានបញ្ជាក់ថា “ដូចនេះដើម្បីជៀសវាងការ ទំលាក់តំលៃស្រូវពីឈ្មួញខិលខូចក្នុងរយៈពេលបុណ្យភ្ជុំបិណ្ឌនេះ បងប្អូនគួរបង្អង់ការច្រូតកាត់សិន រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ ចាំបងប្អូនធ្វើការប្រមូលផលស្រូវ” ។

សូមបញ្ជាក់ថា  ម៉ាស៊ីនធំៗមួយចំនួន ដែលទទួលទិញស្រូវពីបងប្អូន តាមតំលៃទីផ្សារ នឹងផ្អាកសកម្មភាព កិន- ទិញ-លក់-របស់ខ្លួន ដើម្បីអនុញ្ញាត អោយបុគ្គលិក របស់ខ្លួន បានឈប់សម្រាក់ដើម្បីចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងមកដល់ខាងមុខនេះ៕