យោងតាម លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីទេសចរខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែកញ្ញានេះបង្ហាញថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ខេត្តព្រះសីហនុទទួលបានភ្ញៀវសរុបចំនួន ៨ម៉ឺន ២ពាន់៩៥៨ នាក់ កើនឡើង៤,២៣% ក្នុងនោះភ្ញៀវជាតិមានចំនួន ៣ម៉ឺន ៩ ពាន់ ៦៧៥ នាក់ ថយចុះ៤៥,៧៨% និងភ្ញៀវអន្តរជាតិមានចំនួន ៤ម៉ឺន ៣ពាន់ ២៨៣នាក់ កើនឡើង៥៧៥,២៤%។
ចំណែកភ្ញៀវទេសចរចូលតាមព្រលានយន្តហោះអន្តរជាតិកងកេងខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃដូចគ្នាមានភ្ញៀវសរុប ៧ ពាន់ ៨២៥នាក់ ភ្ញៀវជាតិ ៦៦នាក់ ហើយចំពោះភ្ញៀវមកកម្សាន្តតាមឆ្នេរមានចំនួន ២ម៉ឺន ០៩០៣ នាក់ ហើយភ្ញៀវអន្តរជាតិ ៣៥២៩នាក់ ។
ភ្ញៀវកម្សាន្តតាមឆ្នេរនានា មានភ្ញៀវសរុបចំនួន ២០៩០៣ នាក់ ស្រីមានចំនួន ៣ម៉ឺន ៩ពាន់៣៤០នាក់និងភ្ញៀវជាតិវិញចំនួន ១៧៣៧៤ និងភ្ញៀវអន្តរជាតិចំនួន ៣៥២៩នាក់។ រមណីដ្ឋានពិចនិកមានភ្ញៀវសរុប ១០៧០ នាក់ ស្រី ៤០១ នាក់ ភ្ញៀវជាតិមានចំនួន ៩២៤ នាក់និងភ្ញៀវអន្តរជាតិ ១៤៦នាក់ ។ ភ្ញៀវទេសចរកម្សាន្តតាមកោះសរុប១៩៥៧នាក់ស្រី៨៨៣នាក់ និងភ្ញៀវជាតិមានចំនួន៣៤៥នាក់ ហើយភ្ញៀវអន្តរជាតិមានចំនួន ១៦១២នាក់។