ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

៣ថ្ងៃនាពិធីបុណ្យភ្ជុំបិណ្ឌនេះ​​​ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាង២៤ម៉ឺន​នាក់​​កើនឡើង៥.០១%

ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ ​បាន​​លើកឡើងថា ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរចំនួន ២៤ម៉ឺន​ ៤ពាន់ ​​០៧៥នាក់ កើនឡើង៥.០១%ក្នុងនោះភ្ញៀវទេសចរជាតិមានការកើនឡើង ចំណែកភ្ញៀវទេសចរអន្តរជាតិបែរជាធ្លាក់ចុះប្រមាណ៣៧.២៣% បើធៀបនឹងរយៈពេល​​បីថ្ងៃដូចគ្នានៃពិធីបុណ្យភ្ជុំបិណ្ឌ នៅឆ្នាំ២០១៨។​​​

លោក​បាន​​លើក​ឡើងបន្ថែម​ថា​​​​ ​​ភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែកញ្ញា មានចំនួនសរុប ២៤ម៉ឺន ៤ពាន់ ​​០៧៥នាក់ កើនឡើង៥.០១%បើប្រៀបធៀបរយៈ ពេលដូចគ្នានៅឆ្នាំ២០១៨ ដែលមានចំនួន ២៣ម៉ឺន ២ ពាន់ ​​​៤២២នាក់។​​ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន ១ម៉ឺន៤ ពាន់០៧៥នាក់ ថយចុះ ៣៧.២៣%បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ដែលមានចំនួន ២ម៉ឺន ២ពាន់ ៤២២នាក់។ ចំណែកភ្ញៀវទេសចរជាតិមានជាង ២៣ម៉ឺននាក់ កើនឡើង ៩.៥២% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ដែលមានប្រមាណ២១ម៉ឺននាក់​​។​