ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ភ្ញៀវទេសចរជាតិ-អន្តរជាតិដែលបានដើរកំសាន្តនៅតាមរមណីយដ្ឋានទេសចរណ៍ានាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃមានចំនួនជាង ១លាន ៤សែននាក់កើនឡើង ៣៧,២៥%

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្តភ្ញៀវទេសចរជាតិ-អន្តរជាតិនិងបងប្អូនប្រជាពលរដ្ឋ ដែលបានដើរកំ សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ២៧-២៩ខែកញ្ញាឆ្នាំ២០១៩នេះមានចំនួន១.៤៣៧.៩៨៨ នាក់កើនឡើង ៣៧,២៥%។

លោកបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍បញ្ជាក់ថា ក្នុងនោះភ្ញៀវជាតិមានចំនួន ១.៣៦១.២៤០ នាក់កើនឡើង៣៤,៩១%ភ្ញៀវអន្តរជាតិមានចំនួន៧៦.៧៤៨នាក់ កើនឡើង ៩៨.១៤%។

លោករដ្ឋមន្រ្តីថាបជាការគួរអោយកត់សំគាល់យោង តាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី ខេត្តក្រុមការងារសង្កេតឃើញថាការរៀបចំរមណីយដ្ឋាន និងគោលដៅទេសចរណ៍មានការរីកចំរើនកាន់តែប្រសើរ ដែលធ្វើឲ្យចំនួនភ្ញៀវទេសចរមានការ កើនឡើង ទោះបីជាតំបន់ខ្លះមានភ្លៀងធ្លាក់ក៏ដោយ។

លើសពីនេះ លោក រដ្ឋមន្ត្រីមានប្រសាសន៍ថា យើងអាចទប់ស្កាត់ការតម្លើងថ្លៃហួសហេតុអាហារ និងសេវាកម្មទេសចរណ៍ដោយមានការបិតតម្លៃជម្រាបជូនភ្ញៀវជាមុនបានត្រឹមត្រូវស្របតាមសរា ចរណែនាំរបស់ក្រសួងទេសចរណ៍ (ក្រុមការងារសង្កេតឃើញថា ពុំមានការផ្សាយព័ត៌មាននៅលើបណ្តាញសង្គមពីការតម្លើងថ្លៃហួសហេតុទេ)។

ក្រៅពីនេះ បើទោះបីនៅតែជាបញ្ហាស្មុកស្មាញតែបញ្ហាបរិស្ថានអនាម័យល្អប្រសើរជាងមុនដោយភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមានការយល់ដឹង និងភ្ញាក់រលឹកនិងដោយមានការចុះអប់រំណែនាំពីមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ

ចំពោះ បញ្ញាសន្តិសុខសុវត្ថិភាពក៏មានភាពល្អប្រសើរដោយមន្ទីរទេសចរណ៍បានសហការណ៍យ៉ាងជិតស្និតជាមួយកំលាំងមានសមត្ថកិច្ចចាត់តាំងក្រុមការងារប្រចាំការនៅតាមគោលដៅទេស ចរណ៍សំខាន់ៗ និងមានការលើកស្លាកសញ្ញាគ្រោះថ្នាក់នៅតាមតំបន់ដែលងាយរងគ្រោះ។

ប៉ុន្តែកត្តាមូលដ្ឋាន គ្រឹះ គីកត្តាសន្តិភាពស្ថេរភាពនយោបាយដែលជាមូលដ្ឋាននៃការអភិវឌ្ឍន៍នាំមកនូវការរីកចំរើនខាងជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។