ទស្សន:នយោបាយ: ក្នុងនាមជាមនុស្សចាស់និង ជាអ្នកនយោ បាយមួយរូប ជនក្បត់ជាតិសម រង្សុី ពិតជាមានចរិតអន់និងថោកទាបបំផុត ដែលប្រកួតប្រជែងអំណាចជាមួយសម្តេចតេជោ ហ៊ុន សែន ជាឪពុកមិនឈ្នះ ឥឡូវបែរជាងាកមកបរិហាកេរ្ត៍ កូនច្បងរបស់សម្តច គឺ បណ្ឌិត ហ៊ុនន ម៉ាណែតទៅវិញ។
ទាំងបេះឃើញហើយ យើងពិតជាមានការហួសចិត្ត ចំពោះទង្វើដ៏អន់បំផុតរបស់ជនក្បត់ជាតិសម រង្សុី ពេលនេះ។ក្នុងនាមជាអ្នកនយោបាយបដែលយល់ដឹងច្បាស់ ពីរបៀបធ្វើនយោបាយគេមិនដែលធ្វើដូចជនក្បត់ជាតិសម រង្សីរីករាលដាលដល់កូនដល់ភរិយានិងក្រុមគ្រសារនៃគបដិបក្ខនយោបាយអីចឹងទេនគឺគេតតាំងតែចំពោះ គូគាគីតែប៉ុណ្ណោះ ។
ចំពោះជនក្បត់ជាតិម្នាក់នេះ មានឈ្មោះជាអ្នកនយោបាយនិងជាបញ្ញជនមែនប៉ុន្តែចរិតរបស់បុគ្គលនេះមិនអាចរាប់ចូលបានជាអ្នកនយោបាយនិងជាបញ្ញាវ័ន្តបានទេ គឺហៅបានជា«ជនក្បត់ជាតិ» ទើបសកិ្តសមនិងទង្វើរបស់គេ ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាបញ្ញាវ័ន្តជំនាន់ថ្មីមួយរូបដែលបានឆ្លងកត់ការសិក្សាសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ដែលជាសាលាបណ្តុះបណ្តាលផ្នែកយុទ្ធសាស្ត្រនិងទ្រឹស្តីយោធាដ៏ល្បីល្បាញបំផុតនៅក្នុងពិភពលោក ។
តាមពិត សាលានេះតែងមាននិស្សិតមកពីបណ្តាប្រទេសនានា សឹងពេញពិភពលោកមកសិក្សានិងបានក្លាយជាមេដឹកនាំទេស ថែមទៀតផង ។
ការបរិហារកេរ្តិ៍ លោកបណ្ឌិត ហ៊ុន ម៉ាណែតដែលទទួលបានពី សាលា បណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Pointថាជាសញ្ញាបត្រក្លែងក្លាយ និងត្រឹមជាសញ្ញាបត្រកិត្តិយសពីសំណាក់ ជនក្បត់ជាតិសមរង្សុីនៅពេលនេះ មិនមែនត្រឹមតែប៉ះពាល់ដល់ កិត្តិយសនិងតម្លៃសញ្ញាបត្រ លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះទេ។
ក៏ប៉ុន្តែគឺ ជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដល់កិត្តយសសាលាបណ្ឌិតសភាយោធាWestpoint ផងដែរហើយជឿជាក់ថា West Point នឹងមិននៅស្ងៀមចំពោះការប្រមាថដ៏ថោកទាបរបស់ជនក្បត់ជាតិរូបនេះ ៕