ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកស្រី ខារី ឡាំ ជួបសន្ទនាជាលើកដំបូងជាមួយក្រុមសមាជិកសហគមន៍ហុងកុង

ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា លោកស្រី ខារី ឡាំ (Carrie Lam)មេដឹកនាំកំពូលរបស់ទីក្រុងហុងកុង នឹងជួបសន្ទនាដោយផ្ទាល់ជាលើកដំបូងជាមួយសមាជិកសហគមន៍ប្រមាណជាង១៥០នាក់ នៅថ្ងៃព្រហស្បតិ៍ ទី ២៦ ខែកញ្ញាកន្លងទៅថ្មីៗ​​​នេះ។

ជំនួបសន្ទនារវាងលោកស្រី ខារី ឡាំ និងសមាជិកសហគមន៍នឹងត្រូវធ្វើឡើងក្នុងគោលដៅបញ្ចប់វិបត្តិនយោបាយនៅក្នុងទីក្រុងនេះ ដែលបានអូសបន្លាយអស់រយៈពេលជាង៣ខែកន្លេងមកហើយដោយសារក្បួនបាតុកម្ម ។

សូមបញ្ជាក់ជូនថា រដ្ឋាភិបាលចិនដីគោកបានបង្ហាញនូវការគាំទ្រចំពោះជំនួបសន្ទនានេះនិងបានរំពឹងថា វិបត្តិនយោបាយនៅទីក្រុងហុងកុង អាចនឹងបញ្ចប់ទៅបានក្រោយដោយគ្មានការចេញធ្វើបាតុកម្មនៅពេលខាងមុខ ៕