ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

៣ថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ​នេះ​ខេត្តព្រះសីហនុ​​​ទទួល​បាន​​​​​ភ្ញៀវសរុប​ចំនួន​៨ម៉ឺន ២ពាន់ ៩៥៨នាក់​​កើន​ឡើង​៤,២៣%​​

យោងតាម លោក តាំង​ សុចិត្រគ្រឹស្នា ប្រធានមន្ទីទេសចរ​​ខេត្ត​ព្រះសីហនុ​​ នៅថ្ងៃទី៣០ ខែកញ្ញានេះ​​បង្ហាញ​​ថា ​​​រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ​​នេះ ខេត្តព្រះសីហនុ​​​ទទួល​បាន​​​​​ភ្ញៀវសរុប​ចំនួន​ ៨ម៉ឺន ២ពាន់៩៥៨ នាក់​​ កើន​ឡើង​៤,២៣%​​  ក្នុង​នោះភ្ញៀវជាតិ​​មានចំនួន​​ ៣ម៉ឺន ៩ ពាន់ ៦៧៥ នាក់ ថយចុះ​៤៥,៧៨%​​ និងភ្ញៀវអន្តរជាតិ​មានចំនួន ៤ម៉ឺន ៣ពាន់ ​២៨៣នាក់​ កើនឡើង៥៧៥,២៤%​​។​​

ចំណែក​​ភ្ញៀវ​ទេសចរ​ចូលតាម​ព្រលានយន្តហោះអន្តរជាតិកង​​កេងខេត្ត​​ព្រះ​​សីហនុ​​​ រយៈ​​​ពេល​​​៣ថ្ងៃដូចគ្នា​​​​​​មានភ្ញៀវ​សរុប​ ៧ ពាន់ ​៨២៥នាក់​​​ ភ្ញៀវជាតិ ៦៦​នាក់ ហើយ​​ចំពោះភ្ញៀវ​​​មក​​​​​​​កម្សាន្ត​​​​​​តាមឆ្នេរមានចំនួន​​​​ ២ម៉ឺន ០៩០៣ នាក់​​ ហើយភ្ញៀវអន្តរជាតិ​​​ ៣៥២៩​នាក់​ ។​​

ភ្ញៀវកម្សាន្ត​តាមឆ្នេរនានា មានភ្ញៀវសរុប​ចំនួន​​​ ២០៩០៣ នាក់​​ ស្រី​មានចំនួន ៣ម៉ឺន​ ៩ពាន់៣៤០​នាក់​និងភ្ញៀវជាតិវិញ​ចំនួន​ ​​១៧៣៧៤​  និងភ្ញៀវអន្តរជាតិចំនួន ៣៥២៩​នាក់​។​​  រមណីដ្ឋានពិចនិកមានភ្ញៀវសរុប​ ១០៧០​​ នាក់​​ ស្រី ៤០១  នាក់ ​​ភ្ញៀវជាតិមានចំនួន ៩២៤​ នាក់​​និងភ្ញៀវ​​អន្តរជាតិ ១៤៦នាក់ ។ ​​​ភ្ញៀវទេសចរ​កម្សាន្តតាមកោះសរុប​​១៩៥៧នាក់ស្រី៨៨៣នាក់ និងភ្ញៀវជាតិ​មានចំនួន៣៤៥នាក់​​  ហើយភ្ញៀវអន្តរជាតិ​មានចំនួន​ ១៦១២នាក់​។​​