ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មិនបានប្រកាសដំឡើងពន្ធនាំចូលពីប្រទេសចិន ក្នុងតម្លៃនទឹកប្រាក់ប្រ មាណ២០០ពាន់លានដុល្លារទៅតាមគម្រោង ដែលប្រធានាធិបតីអាមេរិករូបនេះបានប្រកាសតាមប្រព័ន្ធ ធ្វីទ័រ (Twitter) នោះទេ ។
សូមរំលឹកជូនថាកាលពីពាកណ្តាលខែ សីហាឆ្នាំ២០១៩នេះ លោក ត្រាំ បានសរសេរសារតាមប្រព័ន្ធធ្វីទ័ររបស់លោកថា អាមេរិកនឹងដំឡើងតម្លៃពន្ធក្នុងអត្រា៣០% លើពន្ធដែលបានដំ ឡើងស្រាប់២៥% រួចទៅហើយ លើទំនិញរបស់ចិនដែលនឹងនាំចូលទីផ្សារអាមេរិកក្នុងតម្លៃទឹកប្រាក់២០០ ពាន់លានដុល្លារដែលចូលជាធរមាននៅថ្ងៃទី០១ ខែតុលានេះ ។
ការសងសឹកគ្នាចុងក្រោយផ្នែកពាណិជ្ជកម្មរវាងចិន និងអាមេរិក មានចំនួនទឹកប្រាក់១៨៥ពាន់លានដុល្លារគឺ ខាងអាមេរិកបានសម្រេចដំឡើងពន្ធនាំចូលពីចិននចុងក្រោយលើតម្លៃទឹកប្រាក់ ១១០ពាន់លានដុល្លារ និងខាងចិនបានសម្រេចដំឡើងពន្ធនាំចូល ពីអាមេរកក្នុងតម្លៃទឹកប្រាក់៧៥ពាន់លានដុល្លារ ៕