ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជាង៩ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ក្នុងហាងកាហ្វេមួយកន្លែង ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ជនរងគ្រោះ ឈ្មោះ ផន ទុំ មានតួនាទីជា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី
បន្ទាប់ពីកើតហេតុការណ៍នេះកើតឡើង លោក ងិន ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅពិនិត្យនៅកន្លែងកើតហេតុ ។
សេចក្តីរាយការណ៍ ដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គេឃើញរថយន្តហ្វ័ររ៉ែនន័រ ១គ្រឿងជិះគ្នា៣ ទៅ ៤នាក់ បើកមកឈប់មុខហាងកាហ្វេខាងលើ និងមានជនដៃដល់ចុះដើរតំរង់ទៅរកជនរងគ្រោះ បាញ់ចំក្បាលស្លាប់ភ្លាមៗនៅកន្លែងកើត។ បន្ទាប់ពីបាញ់សម្លាប់ជនរងគ្រោះរួច ក្រុមជនដៃដល់បាន បើកគេចខ្លួនបាត់៕