លោក ហេរ៉ូ សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលនិងទទួលបន្ទុកជាអគ្គនាយកនៃក្រុមហ៊ុន TOP4 REALTY បានមានប្រសាសន៍ថាគំរោងយក្សរបស់ចិនវិនិយោគក្នុងទឹកប្រាក់ប្រមាណ១ ពាន់លានដុល្លារសហរដ្ឋអាមេរិក សំរាប់សាងសង់មជ្ឈមមណ្ឌលពាណិជ្ជកម្មអន្តរជាតិឈ្មោះ ថ្រាយ អ៊ឹម(TCC) ដែលមានទីតាំងស្ថិតនៅចំកណ្តាលក្រុងភំ្នពេញ។
លោកមានប្រសាសន៍ទៀតថា«តាមរយៈគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា ដែលគម្រោងដ៏ធំមួយ ឈ្មោះ ថ្រាយ អ៊ឹម(TCC)មានទុកវិនិយោគ១ពាន់លានដុល្លារអាមេរិក កំពុងតែអភិវឌ្ឍន៍លើផ្ទៃដី ១០ ហិកតាស្ថិតចំកណ្តាលក្រុងភ្នំពេញក្នុងសង្កាត់បឹងសាឡាង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ»។
គម្រោងខាងលើនេះ មានការឧបត្ថម្ភ ពីរារដ្ឋាភិបាលចិនក្នុងម្នាក់២ ម៉ឺនដុល្លារអាមេរិកដែលបានទិញតូបនេះ ហើយមានសង់ផ្សារទំនើប ផ្សារបោះដុំ មជ្ឍមណ្ឌលកម្សាន្ត គ្រប់ប្រភេទនិងបង្កើតមជ្ឍមណ្ឌលវប្បធម៌១០ ប្រទេសផងដែរ។
អ្នកវិនិយោគបន្ថែមថា គម្រោងនេះ នឹងបញ្ចប់នៅចុងឆ្នាំ២០២៣ ដែលការសាងសង់ អគារបច្ចុប្បន្ននេះ មានចំនួន ៤ អគារ មានពីAដល់D បាននិងកំពុងសង់រួចរាល់ហើយ ដែលនឹងដាក់ឲ្យដំណើរនៅឆ្នាំ២០២០ ខាងមុខនេះផងដែរ។
គម្រោងខាងលើនេះនឹងជួយសម្រួលដល់សេដ្ឋកិច្ចជាតិនិងជួយសម្រួលដល់ទីផ្សារបោះដុំដែលប្រទេសក្នុងតំបន់អាស៊ានអាចចាប់ដៃគូរលក់ទៅវិញទៅមកហើយមជ្ឍមណ្ឌលពាណិជ្ជកម្មនេះ នឹងបង្កើតការងារឲ្យពលរដ្ឋកម្ពុជាបានធ្វើនិងបង្កើតចរន្តសេដ្ឋកិច្ចមួយដ៏សម្បូរបែបផងដែរ។
មជ្ឈមណ្ឌលពាណិជ្ជកម្ម ថ្រាយអ៊ឹម TCC (TRIUMPH COMMERCIAL CENTER)គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេក្នុងក្រុងភ្នំពេញ និងជាមជ្ឈមណ្ឌលទេសចរណ៍ កន្លែងកសាន្ត ពិភពអាហារចម្រុះនឹងជាទីតាំងចែកចាយទំនិញបោះដុំធំជាងគេទូទាំងប្រទេស ដែលសហការរវាងរដ្ឋាភិបាលចិននិងរដ្ឋាភិបាលកម្ពុជា។