ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាមេរិកចាប់ផ្តើមដកកងទ័ពចេញពីភាគខាងកើតនៃប្រទេសស៊ីរី

ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា មន្ទីរបញ្ចកោណសហរដ្ឋអាមេរិកបានចាប់ផ្តើមដកកងទ័ពរបស់ខ្លួនចេញពីភាគខាងកើតនៃប្រទេសស៊ីរីហើយ នៅថ្ងៃចន្ទ ទី០៧ ខែតុលានេះ ទៅតាមគម្រោងរបស់លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ។

សហរដ្ឋអាមេរិកបានរក្សាវត្តមានកងទ័ពរបស់ខ្លួនប្រមាណ២០០០នាក់នៅស៊ីរី ចាប់តាំងពីសង្គ្រាមស៊ីវិលបានផ្ទុះឡើងនៅប្រទេសនេះកាលពីឆ្នាំ២០១១កន្លងទៅ​។ ដោយកងទ័ពអាមេរិកទាំង២០០០នាក់មានគោលដៅប្រយុទ្ធប្រឆាំងក្រុមភេរវនិយម ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណបានឲ្យដឹងថា  កងទ័ពទួរគីនឹងចូលទៅជំនួសកងទ័ពអាមេរិក ដើម្បីបំពេញកម្លាំងខ្វះចន្លោះ និងរួមសហការណ៍ជាមួយកងទ័ពក្រុមកុលសម្ព័ន្ធ ខឺត (Kurd) នៅស៊ីរី ដែលអាមេរិកបានបំពាក់អាវុធរួចជាស្រេចហើយ ៕