ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តុលាការឃុំខ្លួនជនជាតិចិន ៤នាក់ ពីបទជួញដូរគ្រឿងញៀនជិត ៤០គីឡូក្រាម

 បន្ទាប់ពីលោក សុខ កែវបណ្ឌិត ជាតំណាងអយ្យការ សម្រេចចោទប្រកាន់លើឈ្មោះ YUN LiANFU ភេទប្រុស អាយ ៥១ឆ្នាំ, ឈ្មោះ FENG YONGCHAO ភេទប្រុស អាយុ ៤៨ឆ្នាំ, ឈ្មោះ CHOI KA LUN ភេទប្រុស អាយុ ៤៣ឆ្នាំ និងឈ្មោះ LAU CHUN KiN ភេទប្រុស អាយុ៤០ឆ្នាំ ពីបទ ជួញដូរ និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន យោងតាមមាត្រា ៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្តឿងញៀន។

សូមបញ្ជាក់ថា ជនជាតិចនទាង ៤នាក់ ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ នៅទីតាំងផ្សេងៗគ្នា ក្នុងទឹកដីរាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ YUN LIANFU ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងបន្ទប់ខុនដូជាន់ទី២៩ បន្ទប់លេខ១៩ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នឹងដកហូតបានគ្រឿងញៀនប្រមាណ ៣៩ គីឡូក្រាម ។ ជាបន្តបន្ទាប់សមត្ថកិច្ច បានស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបក្ខពួក ចំនួន ៣នាក់បន្ថែមទៀត៕