ភ្នំពេញ៖ ទេសារភិបាលធនាគារជាតិនៃកម្ពុជា ថា ធនាគារជាតិនៃកម្ពុជាត្រូវបោះជំហានទៅមុខដោយការប្រុងប្រយ័ត្ន ដើម្បី ពង្រឹងភាពរឹងមាំប្រព័ន្ធធនាគារហិរញ្ញវត្ថុ និងជម្រុញលើកទឹកចិត្តបច្ចេវិទ្យាទូទាត់ និងបច្ចេកវិទ្យាថ្មីៗ នៅក្នុងយុគសម័យ ហិរញ្ញវត្ថុ ជាពិសេសកិច្ចការពារហានីភ័យប្រឆាំងខាងក្រៅ និងជាប្រព័ន្ធ ។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីប្រារព្វខួបអនុស្សាវរីយ៍លើកទី៤០ ថ្ងៃបង្កើតឡើងវិញ ធនាគារជាតិនៃកម្ពុជា (១៩៧៩-២០១៩) នៅសាលចតុមុខ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នេះ។
លោក ជា ចាន់តូ បានបញ្ជាក់ថា ធនាការជាតិនៃកម្ពុជាបានឆ្លងការកាត់ដំណាក់កាលអភិវឌ្ឍន៍ជាច្រើនដោយជោគជ័យ គឺមានកិច្ចគ្រាំទ្រពីរាជរដ្ឋាភិបាល ក្នុងបរិការណ៍ដែលកម្ពុជារក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយយ៉ាងរឹងមាំ ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតនិងទស្សនវែងឆ្ងាយរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ។
ធនាគារជាតិនៃកម្ពុជា ក្នុងនាម អាជ្ញាធររូបិយវត្ថុ និងអាជ្ញាធរត្រួតពិនិត្យប្រព័ន្ធធនាគារ នឹងបំពេញបេសកម្មចម្បងក្នុងការកំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុ និងការអភិវឌ្ឍន៍ប្រព័ន្ធធនាគារ សំដៅរក្សាភាពរឹងមាំនៃរូបិយវត្ថុ ស្ថិរភាពថ្លៃ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព ។
លោកទេសាភិបាលបន្តថា ធនាគារជាតិនៃកម្ពុជា បន្តយកចិត្តទុកដាក់អភិវឌ្ឍន៍ប្រព័ន្ធធនាគារប្រកបដោយ ប្រសិទ្ធភាព តាមរយៈការប្រកួតប្រជែង ការពង្រីកអតិថិជន ព្រមទាំងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែក ហិរញ្ញវត្ថុដល់សាធារណជន ។
ធនាគារជាតិនៃកម្ពុជា ត្រូវបោះជំហានទៅមុខដោយការប្រុងប្រយ័ត្ន ដើម្បីពង្រឹងភាព រឹងមាំប្រព័ន្ធធនាគារហិរញ្ញវត្ថុ និងជម្រុញលើកទឹកចិត្តបច្ចេវិទ្យាទូទាត់ និងបច្ចេកវិទ្យាថ្មីៗ នៅក្នុងយុគសម័យហិរញ្ញវត្ថុ ជាពិសេសកិច្ចការពារហានីភ័យប្រឆាំងខាងក្រៅ និងជាប្រព័ន្ធជាដើម ។
សូមបញ្ជាក់ថា ស្របតាមការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការរីកចម្រើនសេដ្ឋកិច្ចជាតិ ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់សងប្រាក់ ទាំងសម្រាប់ប្រព័ន្ធទូទាត់រាយ និងប្រព័ន្ធទូទាត់តម្លៃធំ គឺជាការងារអទិភាពសំខាន់ មួយ ដែលត្រូវជម្រុញអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីផ្តល់នូវមធ្យោបាយប្រកប ដោយប្រសិទ្ធភាព និងសុវត្ថិភាព សម្រាប់ សម្រួលដល់ការទូទាត់ក្នុងសកម្មភាពពាណិជ្ជកម្ម ការពន្លឿនចរាចរសាច់ប្រាក់ក្នុងសេដ្ឋកិច្ច និងកាត់បន្ថយការចំណាយ ប្រតិបត្តិការទូទាត់ ការផ្ទេរប្រាក់ជាដើម ។
ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា នឹងបន្តជម្រុញការប្រើប្រាស់ប្រាក់រៀល ដោយផ្អែកលើយន្តការទីផ្សារ ការអភិវឌ្ឍន៍ទីផ្សារអន្តរធនាគារ និងទីផ្សារផ្លាស់ប្តូ ប្រាក់ឲ្យកាន់តែមានភាពសកម្ម និងមានប្រសិទ្ធភាពខ្ពស់ ៕