ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 សម្តេចតេជោ  និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញមកដល់កម្ពុជាវិញប្រកបដោយសុវត្តិភាព

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូ កម្ពុជាត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ប្រកបដោយសុវត្តិភាព ។

សូមបញ្ជាក់ថា សម្ដេចតេជោ បានអញ្ជើញទៅបំពេញទស្សនកិច្ចចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅតំបន់អឺរ៉ុប រួមមានសាធារណរដ្ឋឆែក(Czech ) ហុងគ្រី(Hungary) និងសាធារណរដ្ឋប៊ុលហ្គារី(Bulgaria)។

តាមរយៈដំណើរអញ្ជើញបំពេញទស្សនកិច្ចក៏ដូចជាការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលសំខាន់ៗនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជាបានទទួលនូវភាពជោគជ័យយ៉ាងត្រចះត្រចង់ជាពិសេសក្នុងកិច្ចការ ពង្រឹងពង្រីក នូវទំនាក់ទំនងក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនៅតំបន់អឺរ៉ុប និងការគៀងគរទាក់ទាញនូវការវិនិយោគថ្មីៗបន្ថែមទៀតសម្រាប់ប្រទេសកម្ពុជា។

សម្តេចបានជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រៗប់គ្នា៕