យោងតាមទិន្នន័យរបស់ការិយាល័យជាតិផ្នែកស្ថិតិរបស់ប្រទេសចិន ហៅកាន់ថា NBS បានបង្ហាញនៅថ្ងៃសុក្រ ទី១៨ ខែតុលានេះថា កំណើនសេដ្ឋកិច្ចរបស់ចិន បានកើនឡើងត្រឹមតែ៦.០%នៅត្រីមាសទី៣នៃឆ្នាំ២០១៩។ នេះបើតាមការចុះផ្សាយរបស់ Channel News Asia ។
មន្ត្រីស្ថិតិចិនបាននិយាយថា កំណើនប្រចាំត្រីមាសក្នុងអត្រា៦.០%នៅត្រីមាសទី៣នៃឆ្នាំនេះ គឺជាកំណើនទាបបំផុតក្នុងរយៈពេលជិត៣ទសវត្សរ៍ដែលចិនមិនធ្លាប់ជួបប្រទះ ដែលកំណើនទាបនេះបានកើតឡើងដោយសារសង្គ្រាមពាណិជ្ជកម្ម ។
សូមរំលឹកជូនថា កាលពីត្រីមាសទី២កន្លងទៅ កំណើនសេដ្ឋកិច្ចចិនបានកើនឡើងក្នុងអត្រា៦.២% ដែលជាកំណើនទាបផងដែរ ប៉ុន្តែក៏នៅតែខ្ពស់ជាងកំណើនសេដ្ឋកិច្ចនៅត្រីមាសទី៣នៃឆ្នាំដដែលនេះដែរ ៕