ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកជំនួញអចលនទ្រព្យ«មុនវិនិយោគវិស័យអ្វីមួយត្រូវស្រាវជ្រាវ​​ឲ្យបានច្បាស់សិន​មុនដាក់ទុករកស៊ី​»

អ្នកជំនួញផ្នែក​​អចលនទ្រព្យបាន​​លើក​​ជា​​ទស្សនទានថា សហគ្រិននៅកម្ពុជា​​​​ដែលមានបំណង​​ចង់រកស៊ី​លើវិស័យដីធ្លីនិង​​មុនវិនិយោគ​​វិស័យអ្វីមួយត្រូវស្រាវជ្រាវ​​ឲ្យបានច្បាស់មុនដាក់ទុករកស៊ី​និងវិនិយោគនោះ​​​​​​​។

​​លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជករ​កម្ពុជា​បានមានប្រសាសន៍បញ្ជាក់​​​នៅថ្ងៃទី២៣ខែតុលានេះថា​ តាមពិតទៅ​​​រាល់​ការវិនិយោគ​លើវិស័យដីធ្លី​​ ដើម្បីបញ្ជៀសហានិភ័យ​នោះ​​ អ្នកត្រូវធ្វើការ​ស្រាវជ្រាវ មុនពេល​អ្នក​វិនិយោគលើអចលនទ្រព្យណាមួយអ្នកនឹងត្រូវការស្រាវជ្រាវយ៉ាងពេញលេញពីអចលនទ្រព្យនិងតំបន់ជុំវិញទាំង​​​ទីក្រុង​ក៏ដូចជាតាមបណ្តាខេត្ត​​​​។

លោកឧកញ៉ា​បានថ្លែងទៀតថា«ការដឹងព័ត៌មានលំអិតអំពីទ្រព្យសម្បត្តិទាំងអស់នឹងជួយអ្នកក្នុងការសម្រេច​​​ថាតើវាមានតម្លៃយ៉ាងណានៅពេលបច្បុន្ននេះ​​​ តម្លៃអនាគតរំពឹងលើអ្វីខ្លះ ហើយអាចជួយបញ្ជាក់​ពីគោល​ដៅវិនិយោគ​រយៈ​ពេលវែងផងដែរ​​»។

លើសពីនេះ​ឧកញ៉ាបញ្ជាក់ថា​​​ ​​បើ​មិន​ប្រាកកដ​ត្រូវ​​សុំ​ជំនួយឬ​​​​​ប្រឹក្សារយោបល់ជាមួយ​អ្នក​ជំនាញ ទោះបីជាអ្នកមានអារម្មណ៍សុខស្រួលនិង​​សុវត្ថភាពក្នុងការធ្វើវិនិយោគក៏ដោយ ព្រោះជាមធ្យោបាយល្អក្នុងការជួយ បញ្ជាក់ពីអ្នក​ឯក​ទេស ដើម្បី​​ទទួលបានប្រសិទ្ធភាពក្នុងការវិនិយោគ។

​​​​

លោកប្រធាន​​បន្ថែមទៀតថា« ​​ខ្ញុំសូមឲ្យ​បងប្អូនយើង​​ព្យាយាមនិយាយជាមួយអ្នកជំនាញទាំងនោះ​​ជាមុន​មុនសិន​ មុន​​ពេលធ្វើការវិនិយោគដោយ​​ពិភាក្សាជាមួយភ្នាក់ងារអចលនទ្រព្យ​ដើម្បីស្វែងយល់បន្ថែមអំពីតម្លៃនៃអចលន​ទ្រព្យ​នេះ និងតម្លៃ​​អចលទ្រព្យជុំវិញទីតាំងដែលលោកអ្នក​​​​​កំពុងតែវិនិយោគ​​នោះ»​​។

សម្រាប់ ​​​​​​​​​វិស័យសំណង់​នៅក្នុង​​ប្រទេស​​កម្ពុជាត្រូវបានអ្នក​ជំនាញចាត់ទុកថា ​នៅតែ​​វិវត្តន៍​​ល្អទៅមុខ​​​​ហើយ​​​គ្មាន​​ឧបសគ្គរារាំងដល់​ការវិនិយោគនោះទេ ពោល​​ ​​​​អ្នក​វិនិយោគនិងក្រុមហ៊ុន​​ជាច្រើន​​​​​​កំពុងតែ​​​​​​រកស៊ី​​​ជាធម្មតា។