អបអរសាទរខួប២៨ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣តុលានៅថ្ងៃទី២៣ ខែតុលាឆ្នាំ២០១៩នេះ គឺជាខួប២៨ឆ្នាំ (២៣តុលា១៩៩១-២៣តុលា២០១៩)នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ។
២៨ឆ្នាំមុនពោលគឺនៅថ្ងៃទី២៣តុលាឆ្នាំ១៩៩១ភាគីទាំង៤របស់កម្ពុជារួមមានសម្តេចតេជោ ហ៊ុន សែន តំណាងអោយរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ីនប៉ិចដែលតំណាង ដោយ សម្តេចព្រះ នរោត្តម សីហនុនិង សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរដែលតំណាងដោយលោក សឺន សាន និងក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ(ប៉ុលពត)តំណាងដោយលោកខៀវ សំផន បានឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីសប្រទេសបារាំងក្រោមវត្តមានសាក្សីដែលមកពី១៨ប្រទេសរួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។
សូមបញ្ជាក់ផងដែរថា មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលាគឺ សម្តេចតេជោ ហ៊ុន សែនបានជួបពិភាក្សាដំបូងបំផុតជាមួយអតីតព្រះមហាក្សត្រខ្មែរ សម្តេច ព្រះ នរោត្តម សីហនុ នៅថ្ងៃទី០២ខែធ្នូឆ្នាំ ១៩៨៧នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះមានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយសម្តេចព្រះ នរោត្តម សីហនុនិងសម្តេចតេជោ ហ៊ុន សែនដែលហៅថា(ជំនួបចរចាសីហនុ-ហ៊ុន សែន នៅFERE-EN-TARDENOIS ថ្ងៃទី ០២-០៤ ខែ ធ្នូ ឆ្នាំ ១៩៨៧)។
បន្ទាប់មកក៏មានកិច្ចចរចាបន្តរវាងសីហនុ-ហ៊ុន សែន លើកទី២ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ខែមករាឆ្នាំ១៩៨៨នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំងនិងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។
ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស២៣ តុលា១៩៩១ ក៏ពិតមែនប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជានៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ(ប៉ុលពត)។ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែនគឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅឆ្នាំ១៩៩៨ដែលកម្ពុជាទូទាំងប្រទេសបានស្គាល់នូវសន្តិភាពពេញលេញនិងសំបូរសប្បាយរហូតមកដល់សព្វថ្ងៃ។សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខនងសំណាងល្អគ្រប់ៗគ្នាក្នុងថ្ងៃខួប២៨ ឆ្នាំ នៃកិច្ចព្រមព្រៀងប៉ារីសថ្ងៃនេះ។
កម