ប្រព័ន្ធផ្សព្វផ្សាយ Al Jazeera បានចុះផ្សាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលានេះថា លោកនឹងដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីប្រទេសទួរគីនៅ ពេលខាងមុខនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ ។
លោក ត្រាំ បានបន្ថែមថា លោកនឹងដកទណ្ឌកម្មចេញពីទួរគី ប៉ុន្តែទួរគីត្រូវអនុវត្តឲ្យបានត្រឹមត្រូវ នូវ បទឈប់បាញ់ដែលទួរគីបានចុះហត្ថលេខាជាមួយអាមេរិក ដោយឈប់វាយប្រហារលើក្រុមកុលសម្ព័ន្ធ ខឺត នៅភាគឦសាននៃប្រទេសស៊ីរី ។
ទណ្ឌកម្មសេដ្ឋកិច្ចដែលលោក ត្រាំ មានគម្រោងនឹងដកចេញពីទួរគី គឺការដំឡើងតម្លៃពន្ធនាំចូលទំនិញពីទួរគីក្នុងតម្លៃទឹកប្រាក់ប្រមាណ១០០ពាន់លានដុល្លារ ក្នុងអត្រាពន្ធគយ ៥០% ដែលទួរគីទទួចឲ្យមានការចរចាសាជាថ្មី ៕