ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោបានថ្លែងបញ្ជាក់កាលពីថ្ងៃទី២៣ ខែតុលានេះថា ដោយក្តាប់បាននូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញអំពីការដាក់ថ្លៃសេវាប្រមូលសំរាមក្រុមហ៊ុនស៊ិនទ្រី ក្នុងវិក្កយ បត្ររបស់អគ្គិសនីកម្ពុជា។
សម្តេចសង្កត់ធ្ងន់ថា«ល្ងាចថ្ងៃនេះខ្ញុំបានសម្រេចតាមសំណើរបស់អគ្គិសនីកម្ពុជា ដោយដកថ្លៃសេវាប្រមូលសំរាមចេញពីវិក្កយបត្រថ្មីរបស់អគ្គិសនីកម្ពុជាចាប់ពីថ្ងៃទី០១ខែមករាឆ្នាំ២០២០តទៅ»
សម្តេចបានបន្ថែមថាយន្តការយកថ្លៃសេវាប្រមូលសំរាមទៅថ្ងៃមុខនឹងត្រូវប្រើយន្តការផ្សេងជំនួសវិញ ដែលកិច្ចការនេះខ្ញុំបានប្រគល់ភារកិច្ចជូន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការប្រជុំ និងដោះស្រាយ។ សូមបងប្អូនប្រជាពលរដ្ឋជាទីស្រឡាញ់មេត្តាជ្រាបជាព័ត៌មាន។
ក្រុមហ៊ុន ស៊ិនទ្រីបានទទួលសិទ្ធិតែម្នាក់ឯងពីរាជរដ្ឋាភិបាលសម្រាប់ទទួលខុសត្រូវលើការប្រមូលសំរាមសម្អាតទីក្រុងចាប់ពីឆ្នាំ១៩៩៦មក។