ចំណែកភាគីថៃ កំពុងដំណើរការបន្តទិដ្ឋាការស្នាក់នៅ និង ប័ណ្ណអនុញ្ញាតការងារជូនដល់បងប្អូនពលករអាចស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃបន្តទៀតបានរហូតដល់ ឆ្នាំ២០២២ ផងដែរ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ បានបញ្ជាក់ថា ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងជាពិសេសបងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ។
សេចក្តីប្រកាសដដែលបានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានសារព័ត៌មានក្នុងស្រុក និង សារព័ត៌មានតាមបណ្តាញសង្គមមួយចំនួន បានយករូបភាពនិងក្តីបវីដេអូចាស់ៗ អំពីការចុះត្រួតពិនិត្យពលករបរទេសរបស់អាជ្ញាធរថៃ និងការធ្វើដំណើរឆ្លងកាត់ព្រំដែនវិលត្រឡប់ ទៅចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់បងប្អូនពលករនាពេលកន្លងមក ។ ហើយបានចុះផ្សព្វផ្សាយឡើងវិញ ក្នុងគោលបំណងបង្កការភ្ញាក់ផ្អើល និងអូសទាញឱ្យបងប្អូនពលករត្រឡប់ទៅប្រទេសកម្ពុជាវិញ ដើម្បីកេងចំណេញផ្នែកនយោបាយ។
បច្ចុប្បន្ននេះ បងប្អូនពលករខ្មែរនៅក្នុងប្រទេសថៃ កំពុងបម្រើការងារតាមធម្មតាពុំមានការធ្វើដំណើរវិលត្រឡប់ទៅប្រទេសកម្ពុជាជាគំហុក ដូចដែលសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយនោះទេ។ ជាងនេះទៅទៀត ភាគីថៃ ក៏កំពុងតែដំណើរការបន្តទិដ្ឋាការស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារជូនដល់បងប្អូនពលករអាចស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃបន្តទៀតបានរហូតដល់ ឆ្នាំ២០២២៕
សូមអានសេចក្តីប្រកាសព័ត៍មានដូចខាងក្រោម ៖