ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ការលក់បន្ទះឈីបរបស់ក្រុមហ៊ុន Samsung Electronics Co Ltd ធ្លាក់ចុះ៥៦%នៅត្រីមាសទី៣ឆ្នាំនេះ

ក្រុមហ៊ុន Samsung Electronics Co Ltd ដែលជាក្រុមហ៊ុនអេឡិចត្រូនិកធំជាងគេរបស់ប្រទេសកូរ៉េខាងត្បូង បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលានេះ ស្តីអំពីការធ្លាក់ចុះរហូតដល់ ៥៦%នៃការលក់ផលិតផលបន្ទះឈីបរបស់ខ្លួននៅលើទីផ្សារជុំវិញពិភពលោក នៅត្រីមាសទី៣នៃឆ្នាំ២០១៩នេះ ។ នេះយោងតាមការចុះផ្សាយរបស់ Channel News Asia ។

សេចក្តីប្រកាសដដែលបានឲ្យដឹងថា ចំពោះប្រាក់ចំណូលក្នុងប្រតិបត្តិការរបស់ខ្លួន គឺមានតម្លៃទឹកប្រាក់ប្រមាណ ៧.៨កោដិវ៉ុន ស្មើនឹង ៦.៧ពាន់លានដុល្លារអាមេរិក ដែលកើនឡើងលើសការប៉ាន់ប្រមាណដែលមានតម្លៃទឹកប្រាក់ត្រឹមតែ ៧.៧កោដិវ៉ុន ។

នៅឆ្នាំ២០២០ខាងមុខនេះ ក្រុមហ៊ុន Samsung Electronics Co Ltd នឹងបង្កើនកំណើននៃការលក់ផលិតផលបន្ទះឈីប និងទូរស័ព្ទដៃដែលអាចភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ (5G) បាន ទៅតាមតម្រូវការរបស់អតិថិជននៅជុំវិញពិភពលោក ៕