ភ្នំពេញ៖ ទន្ទឹមនិងការរីកចម្រើនផ្នែកសេដ្ឋកិច្ច លើគ្រប់វិស័យ នៅពេលបច្ចុប្បន្ននេះ ជាពិសេសវិស័យសំណង់មានសន្ទុះរីកចម្រើនច្រើន ។ ទាំងនេះបណ្តាលមកពីកត្តាសន្តិភាព ស្ថិរភាពសង្គម និងគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យអ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេសមានឳកាសចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ បានរីកចម្រើនយ៉ាងឆាប់រហ័ស ។
ម្ចាស់គម្រោងបានឲ្យដឹងថា នៅដើមឆ្នាំ២០២០ខាងមុខនេះ ក្រុមហ៊ុនអចលនទ្រព្យមួយឈ្មោះ M.G.N Property Investment Co.Ltd នឹងបោះទុនវិនិយោគមានទំហំទឹកប្រាក់ប្រមាណជាង១០០លានដុល្លារ អាមេរិក ដើម្បីសាងសង់អគារចំនួន៣ (Architectural Complex) មានអគារកម្ពស់៣៨ជាន់ អគារកម្ពស់២៦ជាន់ និងអគារកម្ពស់៩ជាន់ ដែលសាងសង់នៅលើផ្ទៃដីប្រមាណ១០០០០ម៉ែត្រក្រឡា(ជាងមួយហិកតា) ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមការបញ្ជាក់របស់ម្ចាស់គម្រោងបានឲ្យដឹងថា សំណង់អគារដ៏ប្រណិតខ្ពស់ស្កឹមស្កៃនេះមានឈ្មោះថា (M.G.N Building) នឹងលេចត្រដែតនៅចំកណ្តាលរាជធានីភ្នំពេញ ។ រួមទាំងផ្ទៃដីដ៏ធំទូលាយ សោភ័ណភាពបរិស្ថាន ធម្មជាតិល្អ និងផាសុខភាព ហើយជាតំបន់មានអ្នករស់នៅភាគច្រើន ជាមន្ត្រីរាជការ អ្នកការទូត ជនបរទេស អង្គការ ជាតិ អន្តជាតិ អ្នកជំនួញ និងទេសចរណ៍ ។
សូមបញ្ជាក់ថា M.G.N Building ជាអគារមួយមានប្លង់ស្ថាបត្យកម្មទំនើបទាន់សម័យ ប្រភេទសេវាកម្មមាន សណ្ឋាគារលំដាប់ផ្កាយប្រាំកម្រិតស្តង់ដារអន្តជាតិ ។ មជ្ឍមណ្ឌលពាណិជ្ជកម្ម បន្ទប់ស្នាក់នៅ ផ្សារទំនើប និងភោជនីយដ្ឋានអន្តជាតិ ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត (KW Khmer Real Estate) មានការិយាល័យអគារលេខ ២៨០ វិថីឧកញ៉ាទេពផន សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ តាមរយះទូរស័ព្ទលេខ ០១២ ៩៦២ ០០០ និងតាមរយះ Email : kim@khmerrealstste .com.kh ៕