ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុននាំចេញនិងរោងម៉ាស៊ីនកិនស្រូវចំនួន១៣ក្រុមហ៊ុនចូលរួមមហាព្រឹត្តការណ៍ពិព័ណ៌នៅប្រទេសចិន

លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវកម្ពុជាបានដឹកនាំ គណៈប្រតិភូ ដែលជាសមាជិកក្រុមហ៊ុននាំចេញនិងរោងម៉ាស៊ីន កិនស្រូវចំនួន១៣ក្រុមហ៊ុនចូលរួមមហាព្រឹត្តការណ៍ពិពណ៌នាំចេញនាំចូលប្រទេសចិនលើកទីពីរនាទីក្រុងសៀងហៃសាធរណៈរដ្ឋប្រជាមានិតចិន។

សហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមការជួយសំរបសំរួលរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាបាននាំយកនូវគំរូផលិតផលជាអង្ករមកតាំងបង្ហាញនឹងផ្សព្វផ្សាយ។

ការផ្សព្វផ្សាយលើកនេះគឺសហព័ន្ធស្រូវអង្ករកម្ពុជាបានយក ម៉ាកវិញ្ញត្តិកម្ម”ម្លិះអង្គរ” ដែលបានចុះបញ្ជីការពារនៅអង្កការសហប្រ ជាជាតិផ្នែកកម្មសិទ្ធបញ្ញាWIPOនិងប្រទេសចិនមកបង្ហាញ។

” ម្លិះអង្គរ” ជាម៉ាកវិញ្ញត្តិកម្ម លើក្រុមប្រភេទ របស់អង្ករក្រអូបកម្ពុជា ដែលមានពូជផ្ការំដួល ផ្ការំដេង ផ្ការមៀត និងសូមាលី ដើដើម្បីជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការកមជាចិនសំរាប់ឆ្នាំ ២០ ២០។

ក្រុមហ៊ុននាំចេញអង្កររបស់កម្ពុជាចំនួន៣និងស្វាយចន្ទីចំនួន១ ត្រូវបានជ្រើសជាតំណាងអោយអ្នកនាំចូលសំរាប់ករចុះហត្ថលេខាលើការនាំចូល អង្ករ និងគ្រាប់ស្វាយចន្ទីជាមួយក្រុមហ៊ុនគ្រប់គ្រងស្បៀងcofcoរបស់ចិន។

បរិមាណអង្ករដែលនាំចូលអង្ករប្រទេសចិនសំរាប់ឆ្នាំ 2020គឺមានចំនួនចាប់ពី១២៣,០០០ តោនឡើងទៅរហូតដល់កូតាចំនួន ៤០ ០,០០០ តោនត្រូវបំពេញបានទាំងស្រុង។

បច្ចុប្បន្នកម្ពុជា មានរោងម៉ាស៊ីនកិនស្រូវចំនួន២៦ ដែលត្រូវបានវាយតំលៃនិងទទួលបានសិទ្ធកិនកែច្នៃនាំចេញពីកម្ពុជាចូលមក ទីផ្សារប្រទេសចិន។

នៅក្នុងដំណើរទស្សនៈកិច្ចនេះដែរ លោកឧកញ៉ា សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាក៏បានជួបទ្វេរភាគីជាមួយតំណាងក្រុមហ៊ុនស្បៀងចិន cofcoដើម្បីលើកអំពីកិច្ចសហការជាមួយសហ ព័ន្ធសំរាប់ឆ្នាំថ្មីជាពិសេសការជំរុញការដាក់អោយដំណើរការម៉ាក វិញ្ញត្តិកម្ម “ម្លិះអង្គរ”នៅក្នុងទីផ្សារចិនអោយបានឆាប់។

ជាលទ្ធផលភាគគីទាំងពីរឯកភាពរៀបចំក្រុមការងារនិពិត្យនិងធ្វើការនេះអោយបានឆាប់។