ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តើកម្ពុជាបាននាំចេញទំនិញទៅកាន់គោលដៅសំខាន់ៗនៅប្រទេស​​ណាខ្លះ​?

ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៩នេះកម្ពុជាបាននាំចេញទំនិញទៅកាន់គោលដៅសំខាន់ៗដូចជា សហរដ្ឋអាមេរិក (២៩%) សហភាពអឺរ៉ុប (២៤%) ជប៉ុន (៨%) ចិន (៧%) អង់គ្លេស (៧%) កាណាដា (៦%) ថៃ (៤%) វៀតណាម (២%)។

ចំពោះ​ មុខទំនិញចម្បងៗរួមមាន សម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ កង់ អង្ករ បរិក្ខារអគ្គិសនី កៅស៊ូ និងផលិតផលកសិកម្មផ្សេងទៀត។ ជាមួយគ្នានេះ មុខទំនិញនាំចូលសំខាន់ៗមានដូចជា វត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌ យានយន្ត ប្រេងឥន្ធនៈ បរិក្ខារសំណង់ ម្ហូបអាហារនិងភេសជ្ជៈ។​​

លើសពីនេះ​មាន​​ ជីកសិកម្មជាដើមដែលនាំចូលពីប្រទេសចិន (៣៩%)ថៃ(១៥%) វៀតណាម (១៣%) ជប៉ុន(៥%)កូរ៉េខាងត្បូង(៣%) ឥណ្ឌូណេស៊ី(៣%) ហុងកុង(៣%) សិង្ហបុរី (២%)ម៉ាឡេស៊ី (២%) សហរដ្ឋអាមេរិក (២%)និងដាណឺម៉ាក(១%)។