លោកស្រី ខារី ឡាំ (Carrie lam) ប្រមុខដឹកនាំកំពូលរបស់ទីក្រុងហុងកុង បានធ្វើដំណើរទៅចូលរួមក្នុងពិធីពិព័រណ៍ពាណិជ្ជកម្មមួយនៅទីក្រុងហុងកុង កាលពីថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកានេះ ។ ទោះបីជាក្រុមបាតុករនៅទីក្រុងនេះ នៅតែបន្តធ្វើបាតុកម្មក៏ដោយ ។ នេះបើតាមការចុះផ្សាយរបស់ AP ។
លោកស្រី ខារី ឡាំ បាននិយាយថា នៅចុងសប្តាហ៍នេះ លោកស្រីនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ចិន ស្តីអំពីគម្រោងបង្កើតតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសរបស់រដ្ឋាភិបាលចិន ។
គម្រោងបង្កើតតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសរបស់រដ្ឋាភិបាលចិន គឺមាន៩ទីក្រុង រួមទាំងតំបន់សេដ្ឋកិច្ចពិសេសពីរ គឺទីក្រុងហុងកុង និងទីក្រុងម៉ាកា វ ដែលពលរដ្ឋហុងកុងអាចទៅរស់នៅ និងធ្វើការក្នុងតំបន់អភិវឌ្ឍន៍នេះ ៕