ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចិន និងបារាំងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មតម្លៃទឹកប្រាក់១៥ពាន់លានអឺរ៉ូ

ប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានធិបតីរបស់ប្រទេសបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតម្លៃទឹកប្រាក់១៥ពាន់លានអឺរ៉ូ កាលពីថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ នេះបើតាមការចុះផ្សាយរបស់ Reuters ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មចិន និងបារាំង ត្រូវបានធ្វើឡើងក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក អេម៉ានូអែល ម៉ាក្រុង ទៅកាន់ប្រទេសចិន ហើយមេដឹកនាំនៃប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានតម្លៃរហូតដល់៥០ពាន់លានអឺរ៉ូ នៅពេលខាងមុខ ។

សូមបញ្ជាក់ជូនថា ប្រទេសទាំងពីរបានរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីចំនួន៤០កិច្ចព្រមព្រៀង ដោយផ្តោតទៅលើវិស័យជាច្រើន ដោយឆ្លងកាត់ការចរចា នៅពេលខាងមុខនេះ ៕