ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត​​គីម ហ៊ាង«អតីតកាលជា​​អ្នករត់តុ​​និងក្មេងវត្ត​​​​​​​ទទួលបានគោរម​​​ងារ​​​ជា​​​ឧកញ៉ា​​»

លោកបណ្ឌិត គីម ហ៊ាង បច្ចុប្បន្ន​នេះជា​​នាយក​​​ក្រុមហ៊ុន​ KHMER REAL ESTATE Co.,LTD និងជា​​ប្រធាន​ KW Cambodia  ដែល​​មានអតីតកាលធ្លាប់ជាអ្នក​រត់តុ​ និងជាក្មេង​​​បានស្នាក់អាស្រ័យ​​​​​​នៅវត្ត​​​មហា​​​មន្រ្តី​រាជធានីភ្នំពេញ​ តស៊ូ​​រហូតដល់​ក្លាយបុគ្គលមានកេរ្តិ៍ឈ្មោះ​ក្នុងសង្គមជាពិសេស ​​​វិស័យ​ដីធ្លី​​តែម្តង​ ​​ហើយ​​​​ថ្មី​​ៗ​​​នេះ​​​​​​ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់ផ្តល់​​​​គោរមងារជាឧកញ៉ាកាល​​ពីថ្ងៃទី១៥​​​ខែ​​វិច្ឆិកា​​​ឆ្នាំ២០១៩​នេះ ​​។​

សូមរំលឹកថា ​​យុវជន​​​ គីម ហ៊ាង ​បាន​ចាប់កំណើត​នៅ​ភូមិ​បាវិត​លើ ឃុំ​បាវិត ស្រុក​ចន្រ្ទា ​ខេត្ត​ស្វាយរៀង​ ស្របពេលកំពុងតែសិក្សា​​​​នៅ​វិទ្យាល័យ ជាអកុសលមុខរបរ​​​រក​ស៊ី​ក្នុង​គ្រួសារ​ចាប់​ផ្ដើម​ធ្លាក់​ចុះផងនោះ​​​ ស្រាប់តែ​អ្នក​​ម្ដាយជា ទី ស្រឡាញ់​​​ក៏​បាន​ស្លាប់​ទៀតនៅ​ក្នុង​ឆ្នាំ ១៩៩៧ ពេល​នោះ​ហើយ អ្វីៗ​គ្រប់​យ៉ាង​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ទាំង​ស្រុង​ក្នុងមួយរំពេច​​។

ថ្វីបើ​ជា​ជីវភាព​គ្រួសារ​ធ្លាក់​ចុះ​ តែ​យុវជន​​ គឹម ហ៊ាង​​​មិន​​​​បោះបង់​ចោលការ​តស៊ូ​នោះ​​​ឡើយ ពោល​​​​​​នៅ​ពេល​ដែល​ប្រឡង​បាក់​ឌុប​ជាប់​ក្នុង​ឆ្នាំ ១៩៩៨​ នៅ​វិទ្យាល័យ​ស្វាយ​រៀង​ក៏បាន​​សម្រេច​ចិត្ត​​យក​ជីវិត និង​ក្ដី​សុ​​បិន​​​​​ទៅ​​​​ផ្សង​ព្រេង​រស់​ នៅ​រាជធានី​ភ្នំពេញ។

ដោយ​កាលនោះ​​ យុវជន​ខាងលើ​មិនស្គាល់​រាជធានីភ្នំពេញច្បាស់​លាស់នៅឡើយទេ។ ​​​នៅពេលមកដំបូង​​ជាភ័ពសំណាង​​ទទួលបានអនុគ្រោះ​ពីព្រះសង្ឃគង់នៅវត្តមហាមន្រ្តី ​និង​បាន​​ឲ្យ​​​ស្នាក់​នៅបន្តការសិក្សា​​​ ​ដើម្បីបាន​​ថវិកា បន្ថែម​​ទៀត រួច​​ក៏ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​រត់​តុនៅ​ក្លឹប​កម្សាន្ត​ឌីស្កូ និង​KTV នៅ​អគារ​ Parkway ចាប់​ពី​ម៉ោង​៦​ល្ងាច ដល់​ម៉ោង២​ទាប​ភ្លឺ​ជា​រៀងរាល់​ថ្ងៃ​ ។

ការតស៊ូនេះបាន​ធ្វើ​យុវជន​ គីម ហ៊ាង សម្រេចបំណងរបស់ខ្លួន​រហូត​​​បាន​បញ្ចប់​​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាក​​​លវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ​កំឡុង​ឆ្នាំ១៩៩៨ ​ដល់២០០៣​ ហើយ​​បាន​បញ្ចប់​ការ​​សិក្សា​ថ្នាក់​អនុបណ្ឌិតនៅ​សាកលវិទ្យាល័យ​បៀល​ប្រាយ​រហូត​ជោគជ័យ​ក្នុង​ឆ្នាំ២០០៦​​។

ទោះយ៉ាងណាយុវជន​រូបនោះ​មិន​ភ្លេចបំណងដែលអ្នក​ម្តាយបានផ្តាំនៅនោះដែរ រហូត​​​ដល់​ឆ្នាំ ២០០៧ ​ដើម្បី​សម្រេច​បំណង​របស់​ម្ដាយតែម្តង​​ និង​​បាន​​បន្ត​ការ​សិក្សា​ថ្នាក់​បណ្ឌិតនៅ​សាកលវិទ្យាល័យអាស៊ី​អឺរ៉ុប។ពេលនោះហើយ ​​​ដែល​លោក​​​​បាន​បង្កើតមុខជំនួញ​​មួយឈ្មោះ ក្រុម​ហ៊ុន KHMER REAL ESTATE Co.,LTD ហើយ​នោះ​និងបន្ទាប់​មក​ទៀត​លោក​បានក្លាយ​​ប្រធាន​សមាគម​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជាកាលពីឆ្នាំ២០១៨​​។​​

លោកបណ្ឌិត​​​ គីម ហ៊ាង ក៏​​បាន​ទិញ​សិទ្ធិ Master Franchise​​ពី​ក្រុមហ៊ុន​អចលន​ទ្រព្យ​អាមេរិក Keller Williams Realty (KW) យក​មក​ប្រទេស​កម្ពុជា​ ដែល​ជា​​​​​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​រក​បាន​ប្រាក់​ចំណូល​​​​​​ច្រើន​ជាង​គេ​នៅ​ សហរដ្ឋអាមេរិក និង​លើ​​ពិភពលោក​នា​ឆ្នាំ​ ២០១៧ ​រហូត​ដល់​ជាង១០០០​លាន​ដុល្លារ​ និង​មាន​ភ្នាក់ងារ​សរុប​ចំនួន​១៦៥ ៦៤២នាក់​ទូទាំង​ពិភពលោក​។

ចំពោះ​គោរំងារដ៏ថ្លៃថ្លានេះ លោកបណ្ឌិត គីម ហ៊ាង មានប្រសាសន៍ថា«ខ្ញុំបានសូម​ទូលព្រះបង្គំជាខ្ញុំសូមក្រាបបង្គំថ្លែងអំណរព្រះរាជគុណថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​កម្ពុជា​ដែល​​​បានត្រាស់បង្គាប់ផ្តល់គោរមងារជាឧកញ៉ាដល់ទូលព្រះបង្គំជាខ្ញុំ នូវកិត្តិយសដ៏ថ្លៃថ្លានេះដើម្បីចូលរួម​ចំណែក​កសាងនិងអភិវឌ្ឍន៍សង្គមជាតិ​បន្តទៀត​»។

លោក​បណ្ឌិត​បន្ថែមថា« ខ្ញុំបាទសូមគោរពថ្លែងអំណរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាអគ្គមង្គុទ្ទេសន៌ដ៏ឆ្នើមបំផុតរបស់កម្ពុជាដែលបានធ្វើអោយប្រទេសជាតិមានសន្តិភាព សេដ្ឋកិច្ចជាតិរីក​ចំរើន​និង​ផ្តល់​ឱកាសអោយខ្ញុំបាទបានទទូលគោរមងារ ជាឧកញ៉ានិងខ្ញុំបាទ​​គោរពថ្លែងអំណរគុណដល់សម្តេចទាំងទ្វេរ​​»។