ប្រព័ន្ធផ្សព្វផ្សាយYahoo News បានឲ្យដឹងថា ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានចំណាយទឹកប្រាក់ប្រមាណ៥៨៥លាន២សែនដុល្លារ ដល់ក្រុមហ៊ុន Lockheed Martin ក្នុងការផលិតប្រព័ន្ធខែលការពារគ្រាប់មីស៊ីលបាលីស្ទិក ។
អាមេរិកមានគម្រោងនឹងដាក់ពង្រាយប្រព័ន្ធខែលការពារគ្រាប់មីស៊ីលបាលីស្ទិកនេះ នៅតាមរដ្ឋមួយចំនួន មានរដ្ឋ ហាវៃ អាឡាស្កា និងរដ្ឋមួយចំនួនទៀត ។
មន្ត្រីមន្ទីរបញ្ចកោណអាមេរិកបាននិយាយថា ការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលបាលីស្ទិកនេះ គឺមានគោលដៅទប់ទល់ជាមួយនឹងការគម្រាមកំហែងដោយមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង ៕