ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តួលេខពីក្រសួងសេដ្ឋកិច្ច​បង្ហាថា«ទឹកប្រាក់វិនិយោគលើវិស័យ​សំណង់​បាន​​​​កើនឡើង​ជាង​ ៧​ពាន់​លាន​ដុល្លារ»

ទំហំ​នៃ​ការវិនិយោគ​លើ​វិស័យ​សំណង់នៅ​ទូទាំងប្រទេសមានតម្លៃ​ទឹកប្រាក់​កើនឡើង​សរុប​ប្រមាណ​ជាង៧ ​លាន​ដុល្លារ​អាមេរិក ក្នុង​គម្រោង​វិនិយោគ​ថ្មី​ប្រមាណ​ជាង​ ៤ពាន់​គម្រោង ដែល​គ្រោង​សាងសង់​លើ​ផ្ទៃក្រឡា​ប្រមាណ​ជាង១៥លាន​ម៉ែត្រការ៉េ​។

នាយកដ្ឋាន​ស្ថិតិ និង​វិភាគ​សេដ្ឋកិច្ចនៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុបាន​បង្ហាញ​ថា​ ពាក់ព័ន្ធ​នឹង​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់ គិត​មក​ដល់​ត្រឹម ​ខែតុលា ឆ្នាំ​២០១៩ នេះ​ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់ បាន​អនុញ្ញាត​លើ​សំណើសុំ​សាងសង់​សរុប​ទូទាំង​ប្រ​ទេសជាក់​ស្តែង​ក្នុង​ខែតុលា ឆ្នាំ​២០១៩ មាន​ចំនួន​ប្រមាណ ៥៣៤ គម្រោង ដោយ​គ្រោង​សាងសង់​លើ​ផ្ទៃដី​ជាង ២ លាន​ម៉ែត្រក្រឡាក្នុង​ទំហំ​វិនិយោគ​ជា​ទឹក​ប្រាក់​ប្រមាណ​ជាង ១ ពាន់​លាន​ដុល្លារ​អាមេរិក​។

បើ​គិត​រយៈពេល ១០ ខែ ឆ្នាំ ២០១៩ គម្រោង​សាងសង់​ថ្មី​មាន​ចំនួន​ប្រមាណ ៤ ១៥២ គម្រោង ក្នុងនោះ មានតម្លៃ​នៃ​ទំហំ​វិនិយោគ​នៅលើ​វិស័យ​នេះ​​​​សរុប ​៧៥៦៤លាន​ដុល្លារ​អាមេរិក ​ដោយ​​​វិនិយោគ​នៅ​លើ​ផ្ទៃក្រឡា​ប្រមាណ​ជាង១៥ ​លាន​ម៉ែត្រការ៉េ​។

ជុំវិញ​ការអភិវឌ្ឍន៍​វិស័យ​សំណង់​នេះ ចំពោះ​សំណើរ​សុំ​សាងសង់​តាម​ប្រភេទ​នីមួយៗ​រួមមាន​ សំណង់​សាធារណៈ​មាន​ប្រមាណ ៧២ គម្រោង ប្រើ​ប្រាស់​​ថវិកា ​រាជរដ្ឋាភិបាល​មាន ២៩ គម្រោង ថវិកា​ វិស័យ​ឯកជន ៤៣ គម្រោង​ ការសាងសង់​លំនៅឋាន ​និង​ភូមិគ្រឹះ​ជាង​៣ពាន់​គម្រោង​សំ​ណង់​​ឧស្សាហកម្ម​ ១៦៧ គម្រោង សំណង់​ពាណិជ្ជកម្ម ២៥៥គម្រោង។

សំណង់​ទេសចរ ១០៩ គម្រោង​និង​សំណង់​ផ្សេងៗ​ទៀត​មាន​ចំនួន ២២ គម្រោង​ផងដែរ​ ក្នុងនោះ​ ពាក់ព័ន្ធ​ផ្ទៃក្រឡា ដែល​ផ្តល់​ការ​អនុម័ត​ដោយ​ក្នុង​ការ​សាងសង់​ដោយ​មន្ទីរមាន​ចំនួន​ជាង ២ លាន ៣ ​សែន​ម៉ែត្រការ៉េ និង​ការផ្តល់​ដោយ​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម និង​សំណង់ មាន​​ចំនួន​ជាង ១២ លាន​ម៉ែត្រការ៉េ​​៕