លោកបណ្ឌិត តាន់ មុន្នីវណ្ណ អនុប្រធាន តំណាងលោក ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចូលរួមវេទិកានគរូបនីយកម្មស្តីពី “ការអភិវឌ្ឍទីក្រុងប្រកបដោយភាពឆ្លាតវៃ ចីរភាពនិងបរិយាន័ន្ន”សហការរៀបចំដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងអង្កការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ។
លោកបណ្ឌិតមានប្រសាសន៍បញ្ជាក់ថា« វេទិការនេះត្រូវបានរៀបចំឡើង ដើម្បីចែករំលែកបទពិសោធន៍ពាក់ព័ន្ធការៀបចំ និងការអភិវឌ្ឍទីក្រុងស្វែងយល់ពីគោលនយោបាយ ផែនការអាទិភាពតម្រូវការចាំបាច់របស់ទីក្រុង យុទ្ធសាស្ត្រ កម្មវិធីដែលផ្តោតការយកចិត្តទុកដាក់លើការផ្តល់ហិរញ្ញប្បទានដល់ទីក្រុងការអភិវឌ្ឍសម្ថភាព នវានុវត្តន៍ទីក្រុង ការសម្របសម្រួល និងភាពជាដៃគូជាយុទ្ធសាស្ត្រ ស្ថានភាព បញ្ហាប្រឈម និងកាលានិវត្តភាពនៃនគរូបនីយកម្មនៅកម្ពុជា»។
លោកបណ្ឌិតបន្ថែមទៀតថា ធ្វើដូច្នោះ ដើម្បីសម្រេចឲ្យបាននូវរបៀវារៈអភិវឌ្ឍន៍សកលឆ្នាំ២០៣០ រួមទាំងផ្តល់គំនិតដល់ការៀបចំបង្កើតទីក្រុងប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ននៅព្រះរាជាណាចក្រកម្ពុជា និងដើម្បីបង្កើនសហប្រតិបត្តិការរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងជាពេសជាមួយវិស័យឯកជន ស្ថាប័នចំរុះពាក់ព័ន្ធ។
វេទិការនេះចូលរួមពីលោក បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ តំណាង លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសណង់ព្រមទាំងអ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជានិងវត្តមានតំណាងជាន់ខ្ពស់មកពីបណ្តាក្រសួងពាក់ព័ន្ធសំខាន់ៗ តំណាងអង្គទូតនានាប្រចាំកម្ពុជានិងស្ថាប័នដែលជាដៃគូអភិវឌ្ឍ ព្រមទាំងចូលរួមពីសំណាក់សមាជិកសមាជិការបស់សភាពាណិជ្ជកម្មកម្ពុជាជាច្រើនរូបផងដែ។