ទាហានរបស់ប្រទេសបារាំងចំនួន១៣នាក់បានបាត់បង់ជីវិត នៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកានេះ ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រយោធាចំនួនពីរគ្រឿង ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងក្រុមភេរវជននៅប្រទេសម៉ាលី ដែលនេះបើតាមការចុះផ្សាយរបស់ Reuters ។
ការិយាល័យប្រធានាធិបតីរបស់ប្រទេសបារាំងបានអោយដឹងថា នេះគឺជាលើកដំបូងហើយចាប់តាំងពីឆ្នាំ២០១៣កន្លងមក ដែលមានការបាត់បង់ជីវិតទាហានបារាំងច្រើនបំផុតនៅម៉ាលី ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងជាមួយក្រុមភេរវនិយមនៅក្នុងប្រទេសនេះ ។
នៅពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលបារាំងបានដាក់ពង្រាយទាហានរបស់ខ្លួនប្រមាណជាង៤៥០០នាក់នៅតំបន់ Sahel ប្រទេសម៉ាលី ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងក្រុមភេរវនិយម ដែលជាក្រុមសកម្មប្រយុទ្ធរបស់អង្គការភេរវកម្ម អាល់កៃដា ក្រុមរដ្ឋអ៊ីស្លាម ISIS និងក្រុមជ្រុលនិយមផ្សេងទៀត ៕