ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បណ្ឌិត តាន់ មុន្នីវណ្ណ ថ្លែងក្នុង​​វេទិកាស្តីពី“ការអភិវឌ្ឍទីក្រុងប្រកបដោយភាពឆ្លាតវៃ ចីរភាពនិងបរិយាន័ន្ន”

លោកបណ្ឌិត តាន់ មុន្នីវណ្ណ អនុប្រធាន តំណាងលោក ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជ​​​កម្មកម្ពុជាកាលពី​​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បា​ន​​​ចូលរួមវេទិកានគរូបនីយកម្មស្តី​ពី “​ការអភិវឌ្ឍទីក្រុងប្រកបដោយភាពឆ្លាតវៃ ចីរភាពនិងបរិយាន័ន្ន”សហការរៀប​ចំដោយក្រសួង​រៀបចំ​ដែន​ដីនគរូបនីយកម្មនិងសំណង់ និង​អង្កការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ។

លោកបណ្ឌិតមានប្រសាសន៍បញ្ជាក់ថា« វេទិការនេះត្រូវបានរៀបចំឡើង ដើម្បីចែករំលែកបទពិសោធន៍ពាក់ព័ន្ធការៀបចំ និងការអភិវឌ្ឍ​ទី​ក្រុង​​ស្វែង​យល់ពីគោលនយោបាយ ផែនការអាទិ​ភាពតម្រូវការចាំបាច់របស់ទីក្រុង យុទ្ធសាស្ត្រ កម្មវិធីដែលផ្តោតការយកចិត្ត​ទុកដាក់លើការ​ផ្តល់ហិរញ្ញ​ប្បទានដល់ទីក្រុងការអភិវឌ្ឍសម្ថភាព នវានុវត្តន៍ទីក្រុង ការសម្របសម្រួល និងភាពជាដៃគូជាយុទ្ធសាស្ត្រ ស្ថានភាព បញ្ហាប្រឈម និងកាលានិវត្តភាពនៃនគរូបនីយកម្មនៅកម្ពុជា»។

 

លោកបណ្ឌិត​បន្ថែមទៀតថា ធ្វើ​ដូច្នោះ ដើម្បីសម្រេចឲ្យបាននូវរបៀវារៈអភិវឌ្ឍន៍សកលឆ្នាំ២០៣០ រួមទាំងផ្តល់គំនិតដល់ការៀប​ចំបង្កើតទី​ក្រុង​ប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ននៅព្រះរាជាណាចក្រកម្ពុជា និងដើម្បីបង្កើនសហប្រតិបត្តិការ​រវាងក្រសួងរៀប​ចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ជា​មួយអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងជាពេសជាមួយវិស័យឯកជន ស្ថាប័នចំរុះពាក់ព័ន្ធ។

វេទិការនេះចូលរួមពីលោក ​​បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ តំណាង លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគ​រូប​នីយកម្មនិងសណង់ព្រមទាំងអ្នកសម្រប​​​សម្រួលនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជានិងវត្តមានតំណាងជាន់ខ្ពស់មកពីបណ្តាក្រ​សួងពាក់​ព័ន្ធសំខាន់ៗ តំណាងអង្គទូតនានាប្រចាំកម្ពុជានិងស្ថាប័នដែលជាដៃគូអភិវឌ្ឍ ព្រម​​ទាំងចូលរួមពីសំណាក់​សមាជិកសមាជិការបស់​សភា​ពាណិជ្ជ​កម្មកម្ពុជាជាច្រើនរូបផងដែ។