ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនបុត្រសម្ព័ន្ធនិងក្រុមហ៊ុន ម៉ុង ឫទ្ធីវេចខ្ចប់ផ្លែស្វាយកែវរមៀតដឹកទៅទីផ្សារសហគមអឺរ៉ុប

ក្រុមការងាររបស់ក្រុមហ៊ុន KFI ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុបបានប្រមូលរៀបចំវេចខ្ចប់ផ្លែស្វាយកែវរមៀតដែលជាចំការស្វាយស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍​កសិ​ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ កាលពីថ្ងៃសុក្រទី២២ ខែវិច្ឆិកាឆ្នាំ២០១៩កន្លងទៅនេះ បានដឹកទៅទីផ្សារនៅសហគមអឺរ៉ុប។

ក្រុមហ៊ុន KFI នាំចេញទៅកាន់ប្រទេសបារាំងនិ ងបន្ដចែកចាយទៅសហគមអឺរ៉ុប សម្រាប់ជើងទី០៣នេះនាំទៅកាន់ប្រទេសរូស្ស៊ី ដែលជាជើងទ០៣ ក្នុងឆ្នាំ ២០១៩-២០២០ ទំ​និញ​ទាំងអស់នេះនឹងត្រូវបញ្ជូនតាមជើងយន្តហោះកាតា QATAR ឆ្ពោះទៅកាន់ទីក្រុងប៉ារីសប្រទេសបារាំង។

សម្រាប់ ជើងយន្តហោះ QR0971មានចំនួន ៦ប៉ាឡែត ៣៩២ កាតុងស្មើនឹងបរិមាណផ្លែស្វាយសរុប ២.៥០០គីឡូក្រាម(សម្រាប់ប្រទេសបារាំង) និង ៣១៥ កាតុង ស្មើនឹងបរិមាណផ្លែ​ស្វាយ ២.០០០ គីឡូក្រាម(សម្រាប់ប្រទេសរុស្ស៊ី)។

លើសពីនេះលោកឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ថា«ប្រសិនបើបងប្អូនកសិករយើងមានផ្លែស្វាយកែវរមៀត ដែលចង់វេចខ្ចប់ រឺក៏បានវេចខ្ចប់ហើយមានបំណងចង់លក់សូមទំ​​នាក់​​​ទំ​​​នងលេខទូរសព្ទ័ ០៩៨ ៨៨៨ ២៦៥»។