ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អឺរ៉ុបសម្រចបង្កើនបរិមាណនាំចូលសាច់គោពីអាមេរិក ប៉ុន្តែរិះគន់លើការដំឡើងពន្ធ

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា សមាជិកសភារបស់សហភាពអឺរ៉ុប បានអនុម័តរួច រាល់ហើយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកានេះ ក្នុងការបង្កើនបរិមាណនាំចូលសាច់គោពីសហរដ្ឋ អាមេរិក ។ ប៉ុន្តែសមាជិកសភាអឺរ៉ុប បានស្តីបន្ទោសមេដឹកនាំរបស់សហរដ្ឋអាមេរិក លើនយោបាយដំឡើងតម្លៃពន្ធនាំចូលពីអឺរ៉ុប ។

ការបោះឆ្នោតក្នុងការអនុម័តបង្កើនបរិមាណនាំចូលសាច់គោពីសហរដ្ឋអាមេរិកនេះ គឺសមាជិក សភាចំនួន៦៦៨នាក់ ចូលរួម ដោយសមាជិកសភាចំនួន៤៥៧នាក់ បោះឆ្នោតគាំទ្រ ១៤០នាក់បោះឆ្នោតប្រឆាំង និងសមាជិកសភាអឺរ៉ុប៧១នាក់ បោះឆ្នោតអនុបវាទ ប៉ុន្តែជាសម្លេងគាំទ្រច្រើន ដែលអាចទទួលយកបាន ។

សេចក្តីសម្រេចនេះ នឹងមានសុពលភាពចាប់ពីឆ្នាំ២០២០ខាងមុខនេះទៅ ដោយអឺរ៉ុប នឹងនាំចូលសាច់ គោក្នុងរង្វង់៤៥០០០តោន ក្នុងមួយឆ្នាំពីសហរដ្ឋអាមេរិក ដែលសេចក្តីសម្រេចនេះនឹងផ្តល់ផលចំណេញដល់ប្រជាកសិករអាមេរិក ក្នុងការនាំចូលសាច់គោទៅកាន់ទីផ្សារអឺរ៉ុប ក្នុងកំណើនជាង១៨៥០០តោនក្នុងមួយឆ្នាំ ៕