ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនជប៉ុនទៅដល់ខេត្តមណ្ឌលគិរីហើយ​​​ដាក់យុទ្ធសាស្រ្តអភិវឌ្ឍន៍ផ្ទះស្នាក់នៅនិងកន្លែងកម្សាន្ត

ក្រុមហ៊ុនជប៉ុន ECC Real Estate បានសម្រេចចុះកិច្ចព្រមព្រៀងវិនិយោគជាមួយនិងក្រុមហ៊ុន Vichet​ Dara Enterprise របស់កម្ពុជា​​​កាលពីថ្ងៃទី ៣០ខែវិច្ឆិកាឆ្នាំ២០១៩នេះ ដើម្បីអភិឌ្ឍន៍ខេត្តមណ្ឌលគិរីលើវិស័យអលនទ្រព្យសង់ផ្ទះស្នាក់នៅនិងកន្លែងកម្សាន្តប្រណិតៗ ហើយតាមផែនការក្រុមហ៊ុនកំពុងតែសាងសង់ផ្ទះស្នាក់នៅជាច្រើនល្វែង ដើម្បីផ្តល់ជូនដល់អតិថិជនណាចង់បានលំនៅឋានមានតម្លៃសមរម្យ និងអាច​​ទិញទុកស្នាក់នៅពេលចូលនិវត្តន៍ទៅ។

លោកឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា អគ្គនាយកក្រុមហ៊ុន Vichet Dara Enterprise បានថ្លែងក្នុងកិច្ចសម្ភាសមួយក្រោយពិធីសម្ភោធកាលពីថ្ងៃទី៣០ខែវិច្ឆិកានេះថា ការចុះកិច្ចព្រមព្រៀងនិងក្រុមហ៊ុនជប៉ុននេះឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍលើវិស័យអលចនទ្រព្យនិងរួមចំណែកក្នុងការផ្តល់ជូនដល់ប្រជាពលរដ្ឋដែលកំពុងតែខ្វះ​ខាត​លំនៅឋានជាពិសេស​​អ្នក​ខេត្តមណ្ឌលគិរី និងប្រជាពលរដ្ឋទូទៅ​​​​ ហើយក្រុមហ៊ុនជប៉ុន ECC Real Estate ដំបូងឡើយជាអង្គការទេ ប៉ុន្តែក្រុមហ៊ុនមានបំណងធំ ក្នុងការជួយដល់ប្រជាជនកម្ពុជា ជាពិ​សេស ផ្តល់ជូនដល់មន្រ្តីរាជការដែលចង់បានផ្ទះស្នាក់នៅ(second house) ។

លោកឧកញ៉ាបណ្ឌិត បានលើកឡើងថា ទោះបីជាវិនិយោគចិនមានការថមថយក៏ដោយចុងក្រោយនេះ ប៉ុន្តែដោយសារតែស្ថានភាពនយោបាយកម្ពុជាយើងល្អនិងសេដ្ឋកិច្ចមានការរីកចម្រើន ជាពិសេសឃើញអ្នកវិនិយោគជប៉ុនមករកស៊ីច្រើនមែនទែននៅក្នុងប្រទេសកម្ពុជាយើង ហើយដូច្នោះ ខ្ញុំមិននឹកស្មានថា មានការវិនិយោគច្រើនដូច្នោះទេពីក្រុមហ៊ុនជប៉ុន ដែលការិនិយោគនេះក្នុងនាមអ្នកវិនិយោគសូមស្វាគមន៍រាល់ការវិនិយោគទាំងអស់នេះ រួមទាំងចិននិងជប៉ុន ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា។

លោកឧកញ៉ាបណ្ឌិតមានប្រសាសន៍ទៀតថា«ចំពោះការចាប់ដៃគូរជាមួយនិងក្រុមហ៊ុនជប៉ុនលើកនេះខ្ញុំមើលឃើញថា ចំណុចទី១ ក្រុមការងារគាត់ជាក្រុមហ៊ុនដ៏ធំនៅប្រទេស​ជប៉ុន ទី២ ក្រុមហ៊ុនគាត់មានការវិនិយោគនៅប្រទេសកម្ពុជាជាច្រើនគម្រោង ហើយចំណុចទី៣ ជាការចូលរួមចំណែកយ៉ាងធំក្នុងសង្គមកម្ពុជាយើងជាពិសេសការជួយដល់មន្រ្តីរាជការយើងដែលខ្វះខាតលំនៅឋាន ដូច្នោះ ការវិនិយោគនេះក្រុមហ៊ុននឹងផ្តោតលើទីតាំងសំខាន់ៗនៅខេត្តចំនួន២ គឺ ទី១ ខេត្តមណ្ឌលគីរី និងទី២ នៅទីក្រុងបាវិតខេត្តស្វាយរៀងតែម្តង»។

យោងតាមកិច្ចព្រមព្រៀងនៃការវិនិយោគកាលពីថ្ងៃទី៣០វិច្ឆិកានេះ គឺ អ្នកវិនិយោគទាំងពីរក្រុមហ៊ុនខាងលើនឹងរៀនចំផែនការ អភិវឌ្ឍន៍ជាកន្លែងកម្សាន្តនៅខេត្តមណ្ឌលគិរី សម្រាប់ជនជាតិជប៉ុនចូលនិវត្តន៍និងកន្លែងលំហែ កម្សាន្តពេលចាសជរាទៅ ហើយខេត្តមណ្ឌលគិរី គឺជាខេត្តមួយដែលមានទេសភាពស្រស់ស្អាតនិងខ្សល់បរិសុទ្ធល្អមានអ៊ុកស៊ី​សែន​ល្អ ទើបក្រុមហ៊ុនសម្រេចអភិវឌ្ឍន៍តំបន់នេះហើយទៅមុខទៀតនឹងមានក្រុមហ៊ុនអភិវឌ្ឍជាច្រើនទៀត មកវិនិយោគនៅតំបន់នេះ បន្ទាប់ពីក្រុមហ៊ុន Vichetdara Enterprise ដែលកំពុងតែអភិវឌ្ឍតំបន់នេះរឹតតែមានការការអភិវឌ្ឍជៀនលឿននិងស្រស់ស្អាតផងដែរ។

អ្នកវិនិយោគខាងលើថ្លែងថា«ហេតុផលដែលយើងវិនិយោគតំបន់នេះគឺអតិថិជនបានទិញអចលនទ្រព្យពីក្រុមហ៊ុន Vichetdara Enterpriseនឹងទទួលបានចំណូលត្រឡប់មក​វិញ ។ ដូច្នោះតាមរយៈកិច្ចព្រមព្រៀងថ្ងៃនេះគឺជាផស្តុតាងមួយបញ្ជាក់ថា បន្ទាប់ពីគាត់បានទិញអចលនទ្រព្យយើងហើយពួកគាត់នឹងមានចំណូលចូលមកវិញភ្លាម ហើយទីតាំងមណ្ឌលគិរីគឺអំណោយផលសម្រាប់ផ្ទះលំហែ និងស្របតាមការរីកចម្រើនសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនខ្លាំង ធ្វើឲ្យប្រជាពលរដ្ឋមានលទ្ធភាពអាចទិញលំនៅឋានបានផងដែរ ដើម្បីផ្លាស់ប្តូភាពស៊ីវិវិល័យនិងការរស់នៅជាមួយធម្មជាតិបែបរូមែនទិចផងដែរ»។

លោកឧកញ៉ាបណ្ឌិតបន្ថែមថា អតិថិជនអាចទិញផ្ទះទី២បានហើយនៅមណ្ឌលគិរីអាចដាក់ជួយលសម្រាប់ផ្ញៀវមកស្នាក់និងបានចំណូលបន្ថែម ហើយខេត្តមណ្ឌកគិរីតម្លៃដីកំពុង​តែមាការប្រែប្រួលច្រើន និងអ្នកវិនិយោគដីធ្លីអាចមានឱកាសទទួលបានផលចំនេញច្រើនក្នុងរយៈពេលនេះ ។

ក្រុមហ៊ុន Vichetdara Enterpriseមានផែនការនៅឆ្នាំ២០២០ នឹងអភិវឌ្ឍន៍លំនៅឋានធូថ្លៃសម្រួលដល់ប្រជាពលរដ្ឋនិងមានការបង់ប្រាក់មានភាពងាយស្រួល ហើយក្រុមហ៊ុននឹងសហការគ្នាអភវិឌ្ឍន៍លើសិ័យទេសចរជាមួយនិងដៃគូជប៉ុន ដែលជាក្រុមហ៊ុនវិនិយោគដ៏ធំ ហើយនឹងសាងសង់លំនៅឋានស្អាតនៅខេត្តមណ្ឌលគិរីមិនខុសពីលំនៅឋាននៅសហរដ្ឋអាមេរិកនោះទេ។ ពោលខេត្តមណ្ឌលគិរីនេះ ហើយបើសិនជាបងប្អូនចង់វិនិយោគគឺត្រូវចាប់ឱកាសនេះឲ្យបាន ដើម្បីវិនិយោគហើយនឹងទទួលបានប្រាក់ចំនេញត្រឡប់មកវិញទៀតផង​​​​។