ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បណ្ឌិតគីម ហ៊ាងថា ៖ ចំណូល​ពី​វិស័យ​អចលនទ្រព្យ​ ជា​ប្រភេទ​ជំនួញ​ ដែល​ចំណាយ​ទុន​តិច

ភ្នំ​ពេញៈ​ អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​ បានឲ្យដឹងថា រយៈពេល​ជាង១ទសវត្សរ៍​ ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​រក្សា​បាន​នូវ​ភាព​រីកចម្រើន​ និងអភិវឌ្ឍ​ឥត​ឈប់​ឈ ​ នៅក្នុង​បរិបថ​នេះ​ ​គឺជា​ឱកាស​មួយ​សម្រាប់​យុវជន​ក្នុង​ការចូលរួម​ទទួលយក​ប្រយោជន៍​ពី​វិស័យ​នេះ​។

លោក​បណ្ឌិត​ គីម​ ហ៊ា​ង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Real​ Estate​ បានអះអាង​ថា​ ​រយៈពេល​ជាង ១៤ឆ្នាំ​ហើយ ដែលបាន​ចូល​ប្រឡូក​ នៅក្នុង​ជំនួញ​ លើវិស័យ​អចលនទ្រព្យ​ ហើយ​ជា​បទពិសោធន៍​ និង​ធនធាន​ដែល​ទទួល​បាន​សព្វថ្ងៃ​នេះ​ ស្ទើរតែ៩៩ភាគរយ​បាន​មក​ពី​វិស័យ​អចលនទ្រព្យ​។

​លោក​បណ្ឌិតបន្ត​ទៀត​ថា​ “ទស្សនៈ​របស់ខ្ញុំ​ផ្ទាល់​គិតថា​ ការ​រកចំណូល​ពី​វិស័យ​អចលនទ្រព្យ​ គឺ​គ្មាន​វិស័យ​ណាមួយ​ដែល​អាចម​កជំនួស​បាន​នោះ​ទេ​ ព្រោះ​វា​ជា​ប្រភេទ​ជំនួញ​ ដែល​ចំណាយ​ទុន​តិច​ តែ​អាច​ទទួល​បាន​ចំណូល​ច្រើន​ »។ ដូច្នេះ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ ដែល​មានចំណេះ​ដឹង​ និង​ចំណូលចិត្ត​ក្នុង​វិស័យ​នេះ​ គួរតែ​ពិចារណា​ និង​តាំងចិត្ត​ឱ្យ​ខ្ពស់​ចូលរួម​ដើម្បី​ទទួល​បាន​ឱកាសល្អ​នៅក្នុង​វិស័យ​មួយ​នេះ​ ​ចំពោះ​ផ្នែក​ភ្នាក់ងារ​លក់​ដី​ឡូតិ៍​ លក់​ខុន​ដូ​ លក់​អា​ផា​តមិន​ ឬលក់​សំណង់​បុរី​នោះ​ទេ​ ។

លោក​បណ្ឌិត​ គីម​ ហ៊ា​ងបាន​បន្ត​ទៀត​ថា​ នៅពេល​អ្នក​ចូលខ្លួន​មក​ស្វែងរក​ចំណូល​នៅ​ក្នុ​វិស័យ​អចលនទ្រព្យ​ ដែល​សម្បូរ​ទៅដោយ​លុយ​មួយ​នេះ​ ក្រៅពី​អ្នកមាន​ចំណេះដឹង​ទូទៅ​ពាក់ព័ន្ធ​ទៅ​នឹង​ការងារ​ដែល​កំពុងតែ​អនុវត្ត​នោះ​ អ្នក​ក៏​ត្រូវតែ​មាន​ភាព​ស្មោះត្រង់​ជាចាំបាច់​ជាមួយ​អតិថិជន​ ជាពិសេស​បង្កើន​កិច្ចសហការ​ ជា​ដៃគូ​ជាមួយ​បណ្តា​អ្នក​កំពុងតែ​ស្ថិតនៅ​លើ​ផ្លូវ​រួមគ្នា​។

​ នៅពេល​​យើង​កាន់តែ​រីកចម្រើន​ ក្រុមហ៊ុន​កាន់តែ​ដំណើរ​ការ​ល្អ​ ក្នុង​នាម​អ្នកជា​ម្ចាស់​ ឬជា​អ្នកគ្រប់គ្រង​ ត្រូវតែ​ព្យាយាម​សិក្សា​បន្ថែម​ពី​ជំនាញ​ ដែល​ទាក់​ទង់​ទៅ​នឹង​មុខ​ជំនួញ​ដែល​កំពុងតែ​ធ្វើ​ ។ ព្រោះ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ត្បិតថា​មាន​ភាព​រីកចម្រើន​ខ្លាំង​ ជាង​បណ្តា​ប្រទេស​មួយចំនួន​ក្នុង​តំបន់​ក៏​ពិតមែន​ នៅពេល​ដែល​យើង​រីកចម្រើន​ក្នុង​កម្រិត​មួយ​ ហើយ​ឆ្អែត​នឹង​ខ្លួនឯង​ មិន​ព្យាយាម​ស្វែង​យល់ពី​មនុស្ស​នៅ​ជុំ​ខ្លួន​នោះ​ ធនធាន​ដែល​អ្នកមាន​ វា​នឹង​បាត់បង់​ទៅវិញ​​៕