លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងជាប្រធានក្រុមការងារចុះជួយឃុំទងត្រឡាចស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គោរពជូនពរ និងអបអរសាទរ មហាឧបាសិកា ប៊ុន ស៊ាងលី ក្នុងឱកាសព្រះមហាក្សត្រ ព្រះរាជទានគោរមងារជាអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា។
លោកឧកញ៉ាថ្លែងថា«យើងខ្ញុំទាំងអស់គ្នាសូមបួងសួង ដល់ទេវតា និងវត្ថុស័ក្តិសិទ្ធិលើលោក សូមប្រសិទ្ធពរជ័យ ដល់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី សូមបានឆាប់ជាសះស្បើយពីរោគាទាំងឡាយមានសុខភាពល្អមាំមួនឡើងវិញ ដើម្បីជាម្លប់ដល់កូនចៅ»។
សូមទេវតា តាមជួយបីបាច់រក្សា អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ព្រមទាំងកូនចៅជួបតែសុភមង្គលវិបុលសុខគ្រប់ប្រការ និងប្រកបដោយពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអបអរសាទរនិងគោរពជូនពរពី លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងជាប្រធានក្រុមការងារចុះជួយ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់៕