ភ្នំពេញ៖ ព្រះមហាក្សត្រ ព្រះកុរណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យប្រោសព្រះប្រទានគ្រឿងឥស្សរិយយសជូនមន្ត្រីឆ្នើមចំនួន ៣រូប។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០១៩នេះ បានឲ្យដឹងថា មន្ត្រីដែលត្រូវបំពាក់គ្រឿងឥស្សរិយយសទាំង ៣រូប រួមមាន លោក គួច ចំរើន គ្រឿងឥស្សរិយយស ជាតូបការ, លោក ទៀ សីហា គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌថ្នាក់មហាសេរីវឌ្ឍន៍ និងលោកអ៊ឹង ហឿន គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា៕