ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ម៉ក់ ពេជ្ជរិទ្ធ គោរពជូនពរនិងអបអរសាទរ មហាឧបាសិកា ប៊ុន ស៊ាងលី ក្នុងឱកាសព្រះមហាក្សត្រ ព្រះរាជទានគោរមងារជាអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា

លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម គោរពជូនពរនិងអបអរសាទរ មហាឧបាសិកា ប៊ុន ស៊ាងលី ក្នុងឱកាសព្រះមហាក្សត្រ ព្រះរាជទានគោរមងារជាអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា។

លោកថ្លែងថា«យើងខ្ញុំទាំងអស់គ្នាសូមបួងសួង ដល់ទេវតា និងវត្ថុស័ក្តិសិទ្ធិលើលោក សូមប្រសិទ្ធពរជ័យ ដល់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី សូមបានឆាប់ជាសះស្បើយពីរោគាទាំងឡាយមានសុខភាពល្អមាំមួនឡើងវិញ ដើម្បីជាម្លប់ដល់កូនចៅ»។

សូមទេវតា តាមជួយបីបាច់រក្សា អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ព្រមទាំងកូនចៅជួបតែសុភមង្គលវិបុលសុខគ្រប់ប្រការ និងប្រកបដោយពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអបអរសាទរនិងគោរពជូនពរពី លោកលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម និងលោកស្រី ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់៕