ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ស្ត្រីអ្នកជំនួញម្នាក់ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់និងផ្តល់គោរមងារជា«ឧកញ៉ា»

ដំបូងឡើយ លោកស្រី អ៊ុច បុទុម ពីស្ត្រីអ្នកជំនួញ ដែលម្នាក់ធ្លាប់បរាជ័យ និងជាប់បំណុល $70000 ប៉ុន្តែឥឡូវនេះត្រូវបានត្រាស់បង្គាប់ផ្តល់គោរមងារជា«ឧកញ៉ា»ពីព្រះមហា​ក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ហើយមុនទទួលបានគោរមងារនេះ លោកស្រីចំណាយពេលត្រឹមតែ23 ខែជាមួយក្រុមហ៊ុនគ្រួសារកក់ក្តៅ។

លោកជំទាវឧកញ៉ា អ៊ុច បុទុម បានមានប្រសាសន៍ថា«សូមគោរពអរគុណនឹងដឹងគុណចំពោះលោកឧកញ៉ា និងលោកជំទាវជាទីបំផុត ដែលបានធ្វើអោយជីវិតរបស់ខ្ញុំត្រូវបានផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ដែលនឹកស្មានមិនដល់ទាល់តែសោះ»។

ដោយកាលពីថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៩ កន្លងទៅនេះ លោកស្រី អ៊ុច បុទុម ទទួលបានការត្រាស់បង្គាប់ផ្តល់គោរមងារជា ឧកញ៉ាពីព្រះមហាក្សត្រ ហើយគោរមងារនេះជាកិត្តិយ​ស​​​និង​​បង្ហាញពីគុណតម្លៃយ៉ាងធំរបស់ស្រ្តីខ្មែរដែលបានតស៊ូនិងប្រឡូកក្នុងវិថីជំនួញ។

លោកជំទាវឧកញ៉ាបញ្ជាក់ថា«ធ្វើអោយខ្ញុំបានក្លាយទៅជាស្ត្រី ដំបូងគេប្រចាំក្រុមហ៊ុនគ្រួសារកក់ក្តៅ ដែលទទួលបាន គោរមងារជាឧកញ៉ា»។

អ្នកជំនួញខាងលើបន្ថែមថា «ឥលូវនេះ ខ្ញុំពិតជាទទួលបានគ្រប់យ៉ាងដូចដែលលោកបានបង្ហាញជូនពិតមែន។ គ្រប់យ៉ាងនៅទីនេះកើតចេញពីការ ជឿ ឬជំនឿស៊ប់។ ខ្ញុំជឿ​100​% ទើបខ្ញុំ​អាចទទួលបានលទ្ធផល100%នេះគឺជាមូលហេតុដែលអត្តសញ្ញាណរបស់ TeamBotum មានការស្រែកនូវពាក្យ «ជឿ» រហូតដល់ទៅ6ដង»។

លោកជំទាវឧកញ៉ា អ៊ុច បុទុម កាលពី22 ខែមុន បានចាប់ផ្តើមចូលជាតំណាងចែកចាយដំបូងរបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ ហើយកាលនោះជីវិតរបស់លោកស្រីស្ថិតនៅក្រោមសូន្យ ប៉ុន្តែមកដល់ពេលនេះធ្វើឲ្យលោកស្រីទទួលបានកិត្តិយស និងក្តីសុបិន្តដែលតែងតែស្រម៉ៃចង់បានគឺបានមកដល់ហើយ។