ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហរដ្ឋអាមេរិកអាចយកពន្ធ១០០%លើការនាំចូលទំនិញពីប្រទេសបារាំង

ការិយាល័យតំណាងផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃចន្ទ ទី០២ ខែធ្នូនេះ ស្តីពីគម្រោងយកតម្លៃពន្ធគយ ១០០% លើការនាំចូលទំនិញមួយចំនួនពីប្រទេសបារាំងនៅពេលខាងមុខ ។​​ នេះបើយោងតាមចុះផ្សាយរបស់ទីភ្នាក់ងារ Reuters ។

សេចក្តីប្រកាសបានបង្ហាញថា ទំនិញនាំចូលពីបារាំងដែលសហរដ្ឋអាមេរិកគ្រោងនឹងយកពន្ធនេះ មានដូចជា ស្រាសំប៉ាញ (Champagne) កាបូបដៃ (handbags) ប្រូម៉ា (Cheese) និង ផលិតផលផ្សេងៗទៀត ដែល មានតម្លៃទឹកប្រាក់រហូតដល់២.៤ពាន់លានដុល្លារ ។

ចំណែកសេវាកម្ម ឌីជីថលថ្មី  (New Digital services) របស់ប្រទេសបារាំង ក៏ត្រូវអាមេរិកយកពន្ធដែរ ដោយសារសេវាកម្មនេះ អាចធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដូចជាក្រុមហ៊ុន Alphabet Inc’s Google Facebook Inc Apple Inc និងក្រុមហ៊ុន Amazon.com Inc ជាដើម ៕