ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រោយអាមេរិកគម្រាមធ្វើសង្គ្រាមពាណិជ្ជកម្ម បារាំងនិងអឺរ៉ុបត្រៀមប្រយុទ្ធ

សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិនមិនទាន់ត្រូវបានដោះស្រាយរួចរាល់ផង កាលពីថ្ងៃចន្ទ ទី០២ ខែធ្នូនេះ មេដឹកនាំរបស់សហរដ្ឋអាមេរិក អាចនឹងបន្តសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសជាសម្ព័ន្ធមិត្តនៅអឺរ៉ុបទៀត តាមរយៈការដំឡើងតម្លៃពន្ធនាំចូល១០០%ពីប្រទេសបារាំង ។

ជាការឆ្លើយតប លោក ព្រុយណូ ឡឺ ម៉ៃរ៉េ (Bruno Le Maire) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសបារាំង បានថ្លែងនៅថ្ងៃអង្គារ ទី០៣ ខែធ្នូនេះថា បារាំង និងសហភាពអឺរ៉ុប បានត្រៀមខ្លួនរួចហើយ ក្នុងការប្រយុទ្ធក្នុងសង្គ្រាមពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក នៅពេលខាងមុខ ។ នេះបើយោងតាមការចុះ ផ្សាយរបស់ Reuters ។

លោក ព្រុយណូ ឡឺ ម៉ៃរ៉េ បានថ្លែងបែបនេះ គឺក្រោយពីការិយាល័យតំណាង ផ្នែកពាណិជ្ជកម្ម របស់        សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួនគម្រោង នឹងយកតម្លៃពន្ធគយ ១០០% លើការនាំចូល ស្រាសំប៉ាញ (Champagne) កាបូបដៃ (handbags) ប្រូម៉ា (Cheese) និងផលិតផលផ្សេងទៀតពីប្រទេសបារាំងនៅពេលខាងមុខ តម្លៃទឹកប្រាក់រហូតដល់២.៤ពាន់លានដុល្លារ ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំងរូបនេះ មិនបញ្ជាក់ឲ្យបានច្បាស់លាស់ទេថា បារាំង និងសហភាពអឺរ៉ុបបានត្រៀមអ្វីខ្លះសម្រាប់ប្រយុទ្ធក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនៅពេលខាងមុខ ៕