ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងពាណិជ្ជកម្មថា ៖ ក្រុមហ៊ុនមួយចំនួនមិនទាន់បានស្នើសុំចុះឈ្មោះ សម្រាប់ការនាំចេញទំនិញពី កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មសង្កេតឃើញថា ក្នុងរយៈពេលចាប់តាំងពីមានសេចក្តីជូនដំណឹង ចំនួន០៣ លើក រហូតមកដល់បច្ចុប្បន្ន នៅមានក្រុមហ៊ុននាំចេញទៅសហភាពអឺរ៉ុប ណ័រវែស ស្វីស និងទួរគី មួយចំនួនធំ មិនទាន់បានស្នើសុំចុះឈ្មោះ តាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅឡើយ។

យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នេះបានឲ្យដឹងថា ដើម្បីចៀសវាងការបាត់បង់ ផលប្រយោជន៍ ពីការទទួលបាន នូវភាពអនុគ្រោះពន្ធ សម្រាប់ការនាំចេញទំនិញពី ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ ទីផ្សារសហភាពអឺរ៉ុប និងប្រព័ន្ធអនុគ្រោះរបស់ប្រទេសណ័រវែស ស្វីស និងទួរគី ផលិតករ ឬ អ្នកនាំចេញទាំងឡាយណា ដែលមិនទាន់បានចុះបញ្ជីនៅក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (Registered Exporter System-REX) សូមរួសរាន់មកចុះបញ្ជីនៅក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញសម្រាប់ប្រកាសដើមកំណើតទំនិញ (Statement On Origin) ជំនួសឲ្យការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ អេ យ៉ាងយូរត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ៕

Image may contain: text