ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជប៉ុនសម្រេចបោះទុនទឹកប្រាក់១២២ពាន់លានដុល្លារក្នុងគម្រោងផ្តល់សន្ទុះកំណើនសេដ្ឋកិច្ច

នាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន លោក ស៊ីហ្សូ អាបេ បានសម្រេចបោះទុន ក្នុងទ្រង់ ទ្រាយធំជាទឹកប្រាក់ប្រមាណ១៣០០០ពាន់លានយ៉េន ស្មើនឹងជាង១២២ពាន់លានដុល្លារអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូនេះ ក្នុងគម្រោងផ្តល់សន្ទុះកំណើនសេដ្ឋកិច្ចជាតិនៅឆ្នាំ២០២០ខាងមុខនេះ ។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ The Telegram ។

លោក អាបេ បានថ្លែងថា កញ្ចប់ថវិកានេះ នឹងត្រូវបានចំណាយទៅលើការជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលទ្រុឌទ្រោម ដោយគ្រោះមហន្តរាយធម្មជាតិរយៈពេលកន្លងមក និងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅឆ្នាំ២០២០ខាងមុខនេះ ។

លោក អាបេ បានបន្តថា កញ្ចប់ថវិកានេះ ក៏ត្រូវបានចំណាយផងដែរទៅលើយុទ្ធសាស្ត្រផ្តល់សន្ទុះកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយហានិភ័យនានាផ្នែកសេដ្ឋកិច្ច ខណៈដែលស្ថានភាពសេដ្ឋកិច្ចពិភព លោកមិនសូវរឹងមាំនៅពេលបច្ចុប្បន្ន និងទៅអនាគត ៕