ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចមួយនេះ ក្នុងរដ្ឋការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺមានលក្ខណៈល្អប្រសើរជាងក្នុងរដ្ឋ ការរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Yahoo Finance ។
ក្រុមអ្នកជំនាញដដែលបានបន្តបង្ហាញថា ក្នុងរយៈពេលជិត១២ខែ នៃឆ្នាំ២០១៩នេះ អត្រាប្រជាពលរដ្ឋអាមេរិកគ្មានការងារធ្វើ បានធ្លាក់ទៅក្នុងកម្រិតទាបបំផុតត្រឹមតែ៣.៧% ប៉ុណ្ណោះ ដែលជាអត្រាគ្មានការងារធ្វើកម្រិតទាប គិតចាប់តាំងពីរយៈពេលជាងកន្លះទសវត្សរ៍កន្លងមកនេះ ។
ចំពោះស្ថិរភាពតម្លៃហិរញ្ញវត្ថុ និងអតិផរណា តម្លៃទំនិញនៅលើទីផ្សារ មានការប្រែប្រួលតិចតួចដែរ ក្នុង រយៈពេលជិតពេញមួយអាណត្តិដែលលោក ត្រាំ បានកាន់តំណែងជាប្រធានាធិបតី ហើយការនាំចេញក៏មានការកើនឡើងដែរ ក្រោយពីលោក ត្រាំ បានតម្រូវឲ្យប្រទេសដៃគូពាណិជ្ជកម្មជាមួយអាមេរិក បើក ចំហរទីផ្សារបន្ថែម ៕