ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋាភិបាលសហរដ្ឋអាមេរិកបីជំនាន់បន្តកុហកពលរដ្ឋខ្លួនឯងក្នុងសង្គ្រាមនៅអាហ្វហ្កានិស្ថាន

ប្រធានាធិបតី និងមន្ត្រីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិករហូតដល់៣ជំនាន់ គឺជំនាន់លោកប្រធានា ធិបតី ចច ដាប់ប៊ែលយូ ប៊ូស (George W.Bush) លោក បារ៉ាក់ អូបាម៉ា (Barack Obama) និងលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានបន្តកុហកបោកប្រាស់ និងបំភាន់មតិប្រជាពលរដ្ឋរបស់ខ្លួនឯងមិនទាន់បញ្ចប់នៅឡើយពាក់ព័ន្ធនឹងបរាជ័យរបស់អាមេរិកក្នុងសង្គ្រាមនៅប្រទេសអាហ្វ ហ្កានិស្ថាន។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Washington Post ។

Washington Post បានចុះផ្សាយបែបនេះ ដោយផ្អែកទៅលើឯកសារសម្ងាត់របស់រដ្ឋាភិបាលអាមេរិកប្រមាណជាង២០០០ច្បាប់ស្តីពីសង្គ្រាមនៅប្រទេសអាហ្វហ្កានិស្ថាន ដែលបានបែកធ្លាយ និងត្រូវបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយមួយនេះ ។

ឯកសារសម្ងាត់ទាំងជាង២០០០ច្បាប់នោះបានបង្ហាញថា សហរដ្ឋអាមេរិកបានទទួលបរាជ័យទាំងស្រុងក្នុងសង្គ្រាម នៅប្រទេសអាហ្វហ្កានិស្ថាន ដោយសារតែសង្គ្រាមនេះ បានចាប់ផ្ទុះឡើងចាប់តាំងពីឆ្នាំ ២០០១  ដោយអតីតប្រធានាធិបតីអាមេរិក ចច ដាប់ប៊ែលយូ ប៊ូស បានបញ្ជាកងកម្លាំងយោធារបស់ខ្លួនឲ្យធ្វើអន្តរាគមន៍យោធាចូលក្នុងប្រទេសអាហ្វហ្កានិស្ថាន ហើយសង្គ្រាមបានអូសបន្លាយអស់រយៈពេលជាង១៨ឆ្នាំកន្លងមកហើយ និងមិនទាន់បានបញ្ចប់នៅឡើយ ៕