ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្តនិងជាធនាគារពាណិជ្ជឈានមុខក្នុងព្រះរាជាណាចក្រកម្ពុជាមានកិច្ចជំនួបធុរកិច្ចរវាងដៃគូពាណិជ្ជកម្មកម្ពុជា និងវិនិយោគិនជប៉ុន ដែលធ្វើឡើងថ្ងៃទី១១ខែធ្នូនេះត្រូវបានផ្តួចផ្តើមនិងរៀបចំសហការ ដោយសមាគមជប៉ុន-កម្ពុជា ដើម្បីសិក្សាស្វែងយល់ដោយផ្ទាល់ពីកាលានុវត្តភាពនិងសក្តានុពលវិនិយោគនៅកម្ពុជាក៏ដូចជាការស្វែងរកដៃគូនិងកិច្ចសហប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។
លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា សមាគមជប៉ុន-កម្ពុជានិងធនាគារ អេស៊ីលីដា ភីអិលស៊ីមានក្តីសោមនស្សរីករាយ ដោយស្ថាប័នយើងទាំងពីរបានអនុញ្ញាតឲ្យវិនិយោគិនមកគ្រប់វិស័យធុរកិច្ចរួមមាន វិស័យអភិវឌ្ឍ សំណង់ និងប្រឹក្សាយោបល់ការគ្រប់គ្រងធុរកិច្ចទេសចរណ៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មានអាហារសុខភាពខូសមេទិកក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មលើទីផ្សារ សេវាសុខាភិបាល គ្រឿងសង្ហារឹម កសិកម្ម ហាងលក់វត្ថុបុរាណ នីហរ័ណ-អាហរ័ណ ក្រុមហ៊ុនដឹកជញ្ជូន អចលនទ្រព្យ ហិរញ្ញវត្ថុ សណ្ឋាគារ និងបដិសណ្ឋារកិច្ច។
ជំនួបនេះនឹងបើកឱកាសដល់វិនិយោគិនកម្ពុជា និងជប៉ុន ចំនួន ៤៣ក្រុមហ៊ុន ដើម្បីធ្វើការប្រាស្រ័យទាក់ទងគ្នានិងសិក្សាស្វែងរកអត្ថប្រយោជន៍រួមនៃការវិនិយោគដ៏មានសក្តានុពលនេះ។ វិនិយោគិនជប៉ុនបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការវិនិយោគនៅលើទឹកដីកម្ពុជា ដែលជាទីកន្លែងផ្តល់នូវសុខសន្តិភាពពេញលេញនិងសម្បូរបែប ។
ទាំងនេះជាជម្រើសដ៏ត្រឹមត្រូវ ដែលប្រទេសកម្ពុជាផ្តល់នូវលក្ខខណ្ឌវិនិយោគដ៏ល្អបំផុត ដើម្បីបំពេញតម្រូវការជូនវិនិយោគិនរួមមាន កត្តានយោបាយ សេដ្ឋកិច្ច និងសេ្ថរភាពសង្គម ។
វិនិយោគិនជប៉ុន មានឱកាសជួបជាមួយដៃគូវិនិយោគដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ដែលមានធុរកិច្ចផ្ទាល់ខ្លួន ដោយពួកគាត់ជាសហគ្រិនដែលមានបទពិសោធន៍យូរអង្វែងក្នុងវិស័យធុរកិច្ច ។កិច្ចជំនួបនេះនឹងក្លាយជាជំនួបដ៏វិសេសវិសាលដើម្បីពង្រឹងនិងបំពេញតម្រូវការជូនធុរជនទាំងអស់ក្នុងការស្វែងយល់អំពីសហគ្រិនភាពរវាងប្រទេសកម្ពុជានិងជប៉ុនដើម្បីរួមចំណែកជាថាមវន្តក្នុងកិច្ចការធុរកិច្ចជាមួយគ្នា ។