ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឯល រ៉ូហ្សែត អគ្គនាយកនិងលោកស្រីឆឹង​ សុជាតិ អគ្គនាយិកា ក្រុមហ៊ុនអាយ អាយ អេស គោរពជូនពរជូនលោកស្រីគឹម ញឹប អភិបាលខណ្ឌដង្កោ

លោកឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុនអាយ អាយ អេស និងលោកស្រីឆឹង​ សុជាតិ ព្រមទាំងបុគ្គលិកនៃក្រុមហ៊ុនទាំងអស់ គោរពជូនពរជូនលោកស្រីគឹម ញឹប ក្នុងឱកាសដែលលោកស្រី ត្រូវបានរាជរដ្ឋាភិបាល​តែងតាំងឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ឲ្យកាន់ដំណែងជា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ ។

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា សូមគោរពប្រសិទ្ធពរជ័យបវរមហាប្រសើ ជូនចំពោះលោកស្រីគឹម ញឹប ទទួលបាននូវពលានុភាពខ្លាំងក្លាបញ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីបំពេញសកម្មភាព មនុស្សធម៌ដ៏ឧត្តុង្គឧត្តមនិងដឹកឲ្យទទួលបានជោគជ័យយ៉ាងធំថ្មីៗថែមទៀត ក្នុងការដោះស្រាយ ទុក្ខលំបាក របស់ប្រជាពលរដ្ឋ។

សូមគោរពប្រសិទ្ធពរជ័យ លោកស្រីគឹម ញឹប និងស្វាមីព្រមទាំងបុត្រ ទទួលបាននូវវិបុលសុខ គ្រប់ប្រការ សុភមង្គលគ្រប់ទិវារាត្រីនិងប្រកបដោយពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។