ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមចោរសមុទ្រស្ទាក់វាយប្រហារនាវាដឹកទំនិញរុស្ស៊ី និងចាប់ជំរិតជនជាតិរុស្ស៊ី៦នាក់នៅសមុទ្រអាហ្វ្រិក

ទីភ្នាក់ងារដឹកជញ្ជូនតាមទន្លេនិងសមុទ្ររបស់ប្រទេសរុស្ស៊ី Russia’s Maritime and River Transport agency បានប្រកាសថា ក្រុមចោរសមុទ្រមួយក្រុម បានវាយប្រហារទៅលើនាវាដឹកទំនិញមួយគ្រឿងរបស់ប្រទេសរុស្ស៊ី នៅភាគខាងលិចនៃសមុទ្រអាហ្វ្រិក និងបានចាប់ជំរិតជនជាតិរុស្ស៊ីចំនួន៦នាក់ជាចំណាប់ថ្នូរ ។

ទីភ្នាក់ងារដដែលបានបន្ថែមថា នៅលើនាវាដឹកទំនិញនោះមានក្រុមការងារ និងនាវិកចំនួន២៦នាក់ ជនជាតិរុស្ស៊ី២០នាក់ ជនជាតិអ៊ុយក្រែន៤នាក់ និងជនជាតិហ្សកហ្ស៊ីចំនួន២នាក់ផងដែរ ។

រហូតមកដល់ពេលនេះ ក្រុមចោរសមុទ្រមិនដឹងយកជនចំណាប់ថ្នូរទៅលាក់ទុកនៅកន្លែងណាទេ ហើយការទាមទារប្រាក់ថ្នូរប៉ុន្មានក៏មិនទាន់ត្រូវបានដឹងដែរ ហើយកងកម្លាំងទ័ពសមុទ្ររុស្ស៊ី រួមទាំងមន្ត្រីរដ្ឋាភិបាល កំពុងស្វែងរកមធ្យោបាយដើម្បីដោះលែងជនចំណាប់ថ្នូរទាំង៦នាក់នោះ ៕